ក្រុមហ៊ុន Shanghai ប្តេជ្ញា រួមចំណែក​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​បណ្តាញ​ដឹកជញ្ជូន​ផ្លូវគោក តាម​រថយន្ដក្រុង​

ភ្នំពេញ:
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Xu Jie អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Shanghai Huangpu Cruise Co., Ltd.​នៅ​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក Xu Jie បាន​សម្តែង​ចំណាប់អារម្មណ៍​យ៉ាង​មុតមាំ ចំពោះ​ការស្វែងរក​ឱកាស​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើត​កន្លែង​កម្សាន្ត នៅលើ​ផ្លូវទឹក​របស់​ក​ម្ពុ​ជា​នៅតាម​ដង​ទន្លេមេគង្គ​។ លោក​ក៏បាន​ប្តេជ្ញា ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ក្នុងស្រុក និង​បណ្តាញ​ដឹកជញ្ជូន​ផ្លូវគោក តាម​រថយន្ដក្រុង​នៅ​កម្ពុជា​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ និង​បានផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន Shanghai Huangpu ដែល​អារម្មណ៍ លើ​ការរួមចំណែក​ដល់​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​នៅ​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​គណៈប្រតិភូ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​ក្រសួង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ​ដើរ​ទៅមុខ​។ ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ ពិចារណា​លើ​ការផ្ដល់សេវា​រថយន្ដក្រុង​មួយ ដែល​ប្រកបទៅដោយ​ផាសុកភាព សុវត្ថិភាព និង​គុណភាព សម្រាប់​ការធ្វើដំណើរ​ចេញពី​ទីក្រុង ទៅកាន់​បណ្តា​ខេត្ត​នានា​៕​