ជប៉ុន ប្តេជ្ញា​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឡើងវិញ​

ភ្នំពេញ:
​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួប​ជាមួយ​លោក Yuji Kumamaru ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ បន្ត​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៅ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទី​ស្តី​ក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ប្រទេស​កម្ពុជា​ដូចជា​៖ ការសាងសង់​ផ្លូវជាតិ​លេខ​១ និង​លេខ​៥ ស្ថានីយ៍​ពហុ​បំណង​ថ្មី ការតភ្ជាប់​ស្ពាន​ជ្រោះ​ចង្វា​ឡើងវិញ ការធ្វើឱ្យ​ប្រសើរ​នូវ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ការសិក្សា​អំពី​លទ្ធភាព​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក រថភ្លើង​អាកាស និង​ការកសាង​ស្ថានីយ៍​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​នៅ​កម្ពុជា​។​

​លោក Kumamaru បាន​អះអាង​ជាថ្មី​អំពី ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឡើងវិញ ជាមួយគ្នានេះ លោក​ទូត បាន​ក៏​សម្តែង​ឆន្ទៈ គាំទ្រ​ដល់​ការផ្តួចផ្តើម​របស់​ក្រសួង​ឡើងវិញ​៕​

ជប៉ុន ប្តេជ្ញា​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឡើងវិញ​

ជប៉ុន ប្តេជ្ញា​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឡើងវិញ​

ជប៉ុន ប្តេជ្ញា​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឡើងវិញ​