ម្តាយ​និង​កូន​ស្លាប់​ប្តី​របួសធ្ងន់ កនុង​គ្រោះថ្នាក់​រថយន្ត​២​គ្រឿង​បុក​គ្នា​

កណ្តាល:
ម្តាយ​និង​កូន​ស្លាប់ ប្តី​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ​ខែឧសភា ឆ្នាំ​២០១៦​នៅលើ​កំណាត់ផ្លូវជាតិ​លេខ​០៤ ចន្លោះ​គីឡូម៉ែត្រ ២៥-២៦​មុខ​ភូមិ ស្រះ​សង្គម ឃុំ​ពើក ស្រុកអង្គស្នួល​ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ទាំង​៣​នាក់​មានឈ្មោះ​ខៀវ រិទ្ធី​ពិសិដ្ឋ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជាអ្នកបើករថយន្ត (​របួសធ្ងន់ ជា​ប្តី​)-​ឈ្មោះ យិន បុប្ផា ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ (​ស្លាប់ ជា​ប្រពន្ធ​)-​ឈ្មោះ នី ភេទ​ស្រី អាយុ​៥​ឆ្នាំ (​ស្លាប់ ជា​កូនស្រី​) អ្នក​ទាំង ៣​រស់នៅ​ភូមិ​ខ្នា​តានង ឃុំ​ស្វាយ​រំ​ពេល ស្រុក​​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុនពេលកើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង​ម៉ាក HINO ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខព្រះសីហនុ​3A-2811 ឣ្ន​ក​បើកបរ​មិន ស្គាល់ឈ្មោះ​(​រត់គេចខ្លួន​) បើក​ពីទិសខាងកើត​ទៅ​ទិស​ខាងលិច (​ភ្នំពេញ​-​ព្រះ សីហនុ​) លុះ​មកដល់ ចំណុច​ខាងលើបាន​ជ្រុល​ទៅបុក​រថយន្ត ១​គ្រឿង​ទៀត​ម៉ាក CORROLA ពណ៌​ក្រហម ពាក់ស្លាក​​លេខ​ភ្នំពេញ​2D-1060 បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​ពេញទំហឹងបណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​៣​នាក់​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ បានមក​ដល់​និង​ជួយ​គាស់​ជនរងគ្រោះ​មក​ក្រៅរួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ចំណែក​សាក​​សព​ត្រូវបាន ប្រគល់ជូនគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​។​វ​ត្តុ​តាង​ពាក់ព័ន្ធ​ត្រូវបាន​កម្លាំង​ជំនាញយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាមនីតិវិធី​៕​R