​ម្ចាស់​ជាប់រវល់ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ មាន​មនុ​ស្សមក​លួច​ដុត​ផ្ទះ

ស្វាយរៀង:
មានការ​ភ្ញាក់ផ្អើល ដល់​មនុស្សម្នា ដោយ​ផ្ទះមួយ​ខ្នង មាន​ភ្លើង​ឆាបឆេះ ហុយ​ទ្រលោម ពេល​ម្ចាស់ផ្ទះ​មិន​នៅ ទៅលេង​មិត្ត​ភ័ក្តិ ហើយ​ត្រូវ​ជន​មិន​ស្គាល់មុខ លួច​បើក​បង្អួច ដុត​ពូក ​គ្រែ ឆាបឆេះ​សន្ធោសន្ធៅ ប៉ុន្តែ​សំណាងល្អ អ្នកជិតខាង​ជួយ​ពន្លត់​ទាន់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​ប្រមាណ ៨​និង​៣០​នាទី យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាងក្រោយ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ស្ថិតនៅ​ភូមិ មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។

​បើតាម​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ ឈ្មោះ ភោគ យុទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​នគ​បាល​ខេត្ត និង​ប្រពន្ធ​ឈ្មោះ លឹម សុធី អាយុ ៥១​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹងថា​៖ មុន​កើតហេតុ រូបគាត់​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ​នៅ​ផ្សារ​កំពង់​ចក​ស្រុក​រំដួល ស្រាប់តែ​ក្មួយ បាន​ទូរស័ព្ទ​ប្រាប់ថា​៖ ភ្លើង​ឆេះ​ផ្ទះ​ពូ​ឯង ឆាប់​ត្រឡប់មកវិញ ក៏ប៉ុន្តែ​អ្នកជិតខាង បាន​ជួយ​ពន្លត់​បាន​ហើយ​។

​ប្រភពពី​ជនរងគ្រោះ ដែលជា​ម្ចាស់ផ្ទះ ដាក់​កា​រស​ង្ស​យ័​ថា​៖ មាន​មនុស្ស​លួច​ដុត​ផ្ទះ​របស់គាត់ ដោយមាន​ទំនាស់​រឿង​ដីធ្លី​ជាមួយ​ផ្ទះ​ក្បែរ​គ្នា និង​បាន​ជេ​បញ្ចោរ​គ្នា បី​ថ្ងៃ​ជាប់​គ្នា ហើយ​ពេល​ពួកគាត់​មិន​នៅផ្ទះ ក៏មាន​អ្នក​មក​លួច​ដុត ផ្ទះ​របស់គាត់​តែម្តង​។​

​រីឯ​នគ​បាល​សង្កាត់​ស្វាយរៀង បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​៖ បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ក៏ប៉ុន្តែ​ពេល​ពិនិត្យ ប្រព័ន្ធ​ខ្សែភ្លើង​ក្នុងផ្ទះ គឺ​នៅ​ដំណើរ​ការល្អ​ទាំងអស់ ទើប​សន្និដ្ឋានថា​៖ ពិត​ជាមាន​មនុស្ស​លួច​ដុត ហើយ​នេះ​សំណាង​ហើយ មាន​អ្នកជិតខាង​ឃើញ​ទាន់ នាំគ្នា​កាត់​សោ​ទ្វារផ្ទះ ចូលទៅ​បាញ់​ទឹក​ពន្លត់ បាន​ទាន់ពេលវេលា ហើយ​បើ​គ្មាន​អ្នក​ចូល​ពន្លត់ បាន​ទាន់ពេល​ទេនោះ នឹង​អាច​ឆាបឆេះ​ផ្ទះ ដែល​សង់​ជាប់ៗ​គ្នា ជាមិនខាន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក​យកមក​ដោះស្រាយ​ទៅតាម​ច្បាប់​។ ក្នុងនោះដែរ ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ច នឹង​អាច​វែកមុខ​ជនដៃដល់ ដែល​លួច​ដុត​ផ្ទះ យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕V/S

​ម្ចាស់​ជាប់រវល់ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ មាន​មនុ​ស្សមក​លួច​ដុត​ផ្ទះ

​ម្ចាស់​ជាប់រវល់ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ មាន​មនុ​ស្សមក​លួច​ដុត​ផ្ទះ

​ម្ចាស់​ជាប់រវល់ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ មាន​មនុ​ស្សមក​លួច​ដុត​ផ្ទះ