នារីអាមេរិចម្នាក់ប្តឹង Starbuck 5 លានដុល្លាពីបទដាក់ទឹកកកឲ្យនាងច្រើនពេក!

Stacy Pincus នារីជនជាតិអាមេរិចមកពីទីក្រុង Chicago រដ្ឋ Illinois បានប្តឹងទាមទារសំណងជាលុយ 5 លានដុល្លាពី Starbucks ដោយសារតែខាង Starbucks ដាក់ទឹកកកក្នុងភេសជ្ជៈរបស់នាងច្រើនពេកធ្វើឲ្យបរិមាណភេសជ្ជៈតិចជាងអ្វីដែលបានផ្សាយ។

នារីអាមេរិចម្នាក់ប្តឹង Starbuck 5 លានដុល្លាពីបទដាក់ទឹកកកឲ្យនាងច្រើនពេក!

Pincus បានបញ្ជាក់ទៀតថា នាងត្រៀមខ្លួនធ្វើជាអ្នកតំណាងឲ្យក្រុមអតិថិជនដែលមានអារម្មណ៍ថាត្រូវ Starbucks យកប្រៀបក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ។ ម្ចាស់ Brand បានចេញមកតវ៉ាថា ការប្តឹងនេះគឺជាការប្តឹងដែលគ្មានការលើកលែងទាល់តែសោះ ព្រមទាំងបញ្ជាក់ថែមទៀតថា អតិថិជនគឺគាត់យល់ថា ទឹកកកគឺជាសារធាតុសំខាន់នៃភេសជ្ជៈត្រជាក់ប្រភេទផ្សេងៗ ហើយគេក៏ព្រមនឹងប្តូរកែវថ្មីឲ្យអតិថិជនដែលមិនពេញចិត្ត ក៏ដូចជាអាចឲ្យពួកគេកម្ម៉ង់បានថាចង់បានទឹកកកកម្រិតណា។

នារីអាមេរិចម្នាក់ប្តឹង Starbuck 5 លានដុល្លាពីបទដាក់ទឹកកកឲ្យនាងច្រើនពេក!

កាហ្វេដាក់ទឹកកកគឺអាចនិយាយបានថាជាភេសជ្ជៈដែលអាចរកចំណូលយ៉ាងច្រើនឲ្យ Starbucks ក្នុងរដូវក្តៅ ហើយការប្តឹងផ្តល់បែបនេះគឺតែងកើតឡើងជាញឹកញយទៅលើហាងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសអាមេរិច ដោយក្នុងខែមេសាកន្លងមកនេះ Starbucks ក៏ទើបនឹងត្រូវអតិថិជនក្នុងរដ្ឋ Califonia 2 នាក់ប្តឹង ព្រោះមិនពេញចិត្តដែលបរិមាណកាហ្វេ Late របស់ពួកគេតិចជាងអ្វីដែលបានផ្សាយដល់ទៅ 25%៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • នារីអាមេរិចម្នាក់ប្តឹង Starbuck 5 លានដុល្លាពីបទដាក់ទឹកកកឲ្យនាងច្រើនពេក!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ជីវិតនិងសង្គម
Tags: