ចង់​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​

ចង់​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​

​ធម្មតា ការ​ដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺជា​រឿង​មួយ​ចៀស​មិន​ផុត​ឡើយ តែ​វា​ងាយ​នឹង​ដោះស្រាយបាន តាមរយៈ​វិធី​ផ្សេងៗ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​អា​ការៈនេះ កើតឡើង​ជាប់​រហូត វា​ពិតជា​មិនល្អ ចំពោះ​សុខភាព​យើង​ឡើយ ដូច្នេះហើយ អ្នក​គួរតែ​ជ្រើសរើស​ញ៉ាំ​អាហារ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​វា​បាន ហើយ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ទៀត​។

បន្លែ​ពណ៌​បៃតង​
ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ ឬ​ត្រកួន អាច​នឹង​ជួយ​រាងកាយ បង្កើតបាន​ជា​សារធាតុ Dopamine ដែល​ជា​សារធាតុ​គីមី ជំរុញ​ដល់​ខួរក្បាល​មាន​អារម្មណ៍ល្អ និង​ផ្តល់​ការ​ធូរស្បើយ​ក្នុង​អារម្មណ៍​ទៀត​។

ត្រី​សាល​ម៉ុន​
សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ក្នុង​ត្រី​សាល​ម៉ុន អាច​ជួយ​បំបាត់​អ័រម៉ូន បង្ក​ភាព​ស្ត្រេសបាន​។ ការសិក្សា​មួយ​បាន​រកឃើញថា និស្សិត​ពេទ្យ​ដែល​ប្រើ​ថ្នាំ​បំប៉ន​អូ​មេហ្គា​បី ទំនង​អាច​បន្ថយ​ភាព​តានតឹង​បាន ២០ ភាគរយ​ដែរ បើសិនជា​ប្រៀបធៀប​នឹង​អ្នក​មិនបាន​ប្រើ​។

គ្រាប់ស្វាយចន្ទី​
គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​នេះ នឹង​បង្កើន​ចំនួន​ជាតិ​ស័ង្គសី​ក្នុង​ខ្លួន​។ កាលណា​ចំនួន​សារធាតុ​មួយ​នេះ​មាន​ទាប វា​នឹង​ងាយ​ធ្វើឲ្យ​មនុស្ស មាន​ភាព​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​ខ្លាំងណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។