​របៀប​ព្យាបាល​ត្រចៀក​ក្រាញ់ យ៉ាង​មាន​ប្រសិទ្ធភាព​

​របៀប​ព្យាបាល​ត្រចៀក​ក្រាញ់ យ៉ាង​មាន​ប្រសិទ្ធភាព​

​ការ​កើត​ជា​បញ្ហា​ត្រចៀក​ក្រាញ់ តែងតែ​មាន​ជា​ញឹកញាប់ នៅលើ​ក្រចក​មេជើង​។ ទោះ​បី​ជា​បញ្ហា​មួយ​នេះ មិនមាន​អ្វី​ធ្ងន់ធ្ងរ ដល់​សុខភាព​ក៏ដោយ ប៉ុន្តែ វា​នៅតែ​ផ្តល់​ភាព​រំខាន​បំផុត ដល់​អ្នកជំងឺ​ដែរ​។ វា​បង្ក​ជា​ការឈឺចាប់ ដល់​ម្រាមជើង ដូច្នេះ អ្នកនឹង​មិនអាច ដើរ​បាន​យ៉ាង​ស្រួល​នោះទេ​។ ចំពោះ​មូលហេតុ​របស់​វា​វិញ ច្រើន​តែ​បង្ក​ឡើង ដោយ​ការពាក់​ស្បែកជើង​តឹងៗ ឬ​របួស​នៅ​លើ​ក្រចកជើង​តែម្តង​។

​វិធី​ដ៏​ងាយស្រួល​បំផុត ក្នុង​ការព្យាបាល​ត្រចៀកក្រាញ់​នោះ គឺ​ធ្វើ​យ៉ាងណា ឲ្យ​ក្រចកជើង​នោះ​ដុះ ក្នុង​របៀប​ធម្មតា​រប​ស់វា​វិញ​។

តម្រូវការ ៖
•​    ​ជ​ន្ទៀ​ស​ឆ្កឹះ​ក្រចក​
•​    ​សំឡី​។​

ការណែនាំ​
មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ព្យាបាល​បញ្ហា​ត្រចៀកក្រាញ់​បែប​ធម្មជាតិ​នោះ អ្នក​ត្រូវ​តែ​ត្រាំ​ជើង​ក្នុង​ទឹកអំបិល​ក្តៅ​ឧណ្ហៗ ដើម្បី​បន្ទន់​ក្រចក​ជាមុនសិន​។

​នៅពេល​ក្រចក​ទន់​ហើយ អ្នក​ត្រូវ​តែ​ដាក់​សំឡី នៅ​ពីក្រោម​ក្រចក ដែល​ជា​ត្រចៀកក្រាញ់​នោះ ដោយ​ប្រើ​ជ​ន្ទៀ​ស​ឆ្កឹះ​ក្រចក​។ អ្នក​ត្រូវ​តែ​ធ្វើបែបនេះ ម្តង​ហើយ​ម្តងទៀត រហូត​ដល់​ក្រចក ឈប់​ដុះ​ចាក់​សាច់​ទៀត និង​បន្ត​កាត់​ក្រចក​នោះ​ឲ្យ​ត្រង់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។