ភេសជ្ជៈពិសេសសម្រាប់លាងសម្អាតរ៉ាឌីកាល់សេរីនៅក្នុងពោះវៀន

កាលពីពេលថ្មីៗនេះ អ្នកនាង Victoria Semjonova ដែលជាអ្នកជំនាញផ្នែកឱសថធម្មជាតិបានធ្វើការណែនាំនូវភេសជ្ជៈមួយប្រភេទ ដែលមានប្រសិទ្ធភាពបំផុតក្នុងការលាងសម្អាតពោះវៀន និង កម្ចាត់ចោលរ៉ាឌីកាល់សេរីដែលមាននៅក្នុងពោះវៀន។ ដើម្បីទទួលបានភេសជ្ជៈមួយនេះ លោកអ្នកត្រូវការគ្រឿងផ្សំដូចជា៖

– ការ៉ុតកន្លះគីឡូ
– ឆៃថាវក្រហមកន្លះគីឡូ
– ផ្លែអែបព្រីខតស្ងួតមួយក្តាប់ដៃ
– ទំពាំងបាយជូរស្ងួតមួយក្តាប់ដៃ
– ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ


របៀបធ្វើ

ចិញ្ច្រាំការ៉ុត និងឆៃថាវក្រហមឲ្យម៉ត់ហើយដាក់វាក្នុងឆ្នាំងមួយកូរឲ្យសព្វនិងស្មើល្អ ដាក់ទឹកចូល(ទឹកត្រូវដាក់ឲ្យលើសពីការ៉ុតនិងឆៃថាវ ២ ថ្នាំងដៃ) ហើយទើបដាក់ផ្លែអែបព្រីខត និង ទំពាំងបាយជូរចូល។ ដាក់ចំអិនគ្រឿងផ្សំនេះទាល់តែពុះ ពេលវាពុះត្រូវយកវាចេញពីចង្រ្កានហើយត្រូវថែមទឹកឃ្មុំចូល ទុកវាឲ្យត្រជាក់ ១២ម៉ោង ទើបអាចប្រើប្រាស់បាន។ ពេលញាំវាត្រូវច្រោះយកតែទឹកបានហើយ។ ញាំទឹកនោះ ៣ ដងក្នុងមួយថ្ងៃមុនពេលញាំអាហារ ហើយមួយដងត្រូវញាំ កន្លះពែង និងត្រូវញាំភេសជ្ជៈនេះ រយៈពេលមួយខែ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ភេសជ្ជៈពិសេសសម្រាប់លាងសម្អាតរ៉ាឌីកាល់សេរីនៅក្នុងពោះវៀន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: