សម្ភាស​លោក សុន ឆ័យ អំពី​រឿង​ដីកា​កោះហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​បកស្រាយ​អំពី​រឿង​ដីកា​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ២​រូប និង​ប្រធាន​ស្ដីទី​គណបក្ស គឺ​លោក កឹម សុខា។

លោក សុន ឆ័យ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា បាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​ចេញ​ដីកា​កោះ​ហៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សាកសួរ គឺ​មិន​ខុស​នឹង​ច្បាប់​នោះ​​ទេ ពីព្រោះ​វា​ជា​បទល្មើស​ជាក់​ស្ដែង។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក សុន ឆ័យ អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។