រន្ធត់ចិត្ត! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដុះរោមពេញខ្លួន

បង់ក្លាដែស ៖ ពិតជាគួរឲ្យអាណិតដល់ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ មកពីបង់ក្លាដែស ត្រូវទទួលរងជម្ងឺដ៏កម្រមួយ ដែលធ្ងន់ធ្ងរណាស់សម្រាប់នាង ដោយសារតែរាងកាយរបស់នាងបានគ្របដណ្តប់ ដោយរោមខ្មៅពេញខ្លួន តាំងពីក្បាលរហូតដល់ចុងជើង ធ្វើឲ្យនាងខ្មាសគេ រហូតដល់ថ្នាក់មិនហ៊ានចេញពីផ្ទះ។

បើយោងតាមប្រភពសារព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ក្មេងស្រីឈ្មោះ Bithi Akhtar រស់នៅក្នុងតំបន់ Tangail ភាគកណ្តាលនៃប្រទេស បង់ក្លាដែស ដែលនាងបានកើតមកមានសភាពខុសពីមនុស្សដទៃ ខ្លួនដុះសុទ្ធតែរោមដូចសត្វស្វា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងផ្នែកវេជ្ជសាស្រ្ត បានលើកឡើងថា អាការៈបែបនេះអាចបណ្តាលមកពីជំងឺមហារីក ដែលបង្កឲ្យមានសក់ ឬ រោមដុះច្រើនខ្មៅងងឹត ពេញខ្លួនយ៉ាងដូច្នេះ។

ចំណែកស្រ្តីជាម្តាយនាង Beauty Akhtar វ័យ ២៧ឆ្នាំ បាននិយាយថា «កូនស្រីរបស់ខ្ញុំ បានកើតមកមានសក់ខ្មៅដុះក្រាស់ ពេញខ្លួនរបស់នាង ដែលមើលទៅហាក់បីដូចជារោមចៀមអីចឹង។ ពួកយើងបានស្វែងរកជំនួយ ពីគ្រូពេទ្យជាច្រើន ប៉ុន្តែគ្មានគ្រូពេទ្យណាម្នាក់ អាចជួយព្យាបាលនាងឲ្យបានជាសះស្បើយបានឡើយ។ ប៉ុន្តែថ្មីៗនេះ រោមរបស់នាង ហាក់បីដូចជាមិនសូវ ដុះវែងដូចមុនឡើយ» ។

ប្រភពបន្តទៀតថា កាលពីឆ្នាំមុន ខណៈដែលក្មេងស្រី Bithi ជិតពេញវ័យក្រមុំនោះ ម្តាយរបស់នាងបានកត់សម្គាល់ឃើញថា ដើមទ្រូងរបស់កូនស្រីរបស់គាត់ ក៏មានសភាពរីកធំ ខុសប្លែក ពីធម្មតាផងដែរ រហូតដល់ឆ្នាំចុងក្រោយនេះ ដើមទ្រូងរបស់នាងក៏ចេះតែរីកធំឡើងៗ ធ្លាក់ដល់ក្រោមក្រពះ រហូតធ្វើឲ្យនាងស្ទើរតែមិនអាច ឈរត្រង់ខ្លួនបាន ដោយសារតែវាធ្ងន់ចុះក្រោមពេក។

ទីបំផុតនាងក៏ត្រូវបានបង្ខំចិត្ត ឈប់ទៅសាលារៀនតែម្តង។ អ្វីដែលសំខាន់នោះ នាងពិតជាខ្មាសគេខ្លាំងណាស់ យំស្ទើរតែពេញមួយថ្ងៃ ដោយសារតែឈឺចាប់ខ្លាំងពេក។ ដោយឡែកឳពុករបស់នាងវិញ លោក Abdur Razzak តែងតែជួលម៉ូតូជិះដឹកកូនស្រីរបស់ខ្លួន ទៅខ្ចីលុយពីធនាគារក្នុងមួយថ្ងៃ ជិត៥០ដុល្លារអាមេរិក ឬលើសហ្នឹងផងដែរ រួចទើបយកនាងទៅព្យាបាលនៅមន្ទីរពេទ្យបន្ត។ ឳពុករបស់នាង Bithi រៀបរាប់ប្រាប់ថា «ខ្ញុំបានចំណាយលុយ ព្យាបាលលើនាងអស់ច្រើនណាស់ ប៉ុន្តែលទ្ធផលដែលទទួលមកវិញ គឺស្ថានភាពជម្ងឺរបស់កូនស្រីខ្ញុំ នៅតែមិនបានសះស្បើយឡើយ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ ដែលឃើញនាងរស់នៅ ជាមួយនឹងភាពឈឺចាប់យ៉ាងដូច្នេះ» ។  

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមវេជ្ជបណ្ឌិត កំពុងតែស្វែងរក ការព្យាបាលដែលអាចធ្វើទៅបាន សម្រាប់នាងផងដែរ។ វេជ្ជបណ្ឌិត លោក Farid Uddin ប្រធាននាយកដ្ឋាន ផ្នែកអរម៉ូន មានប្រសាសន៍ថា «នេះអាចជាករណីធ្ងន់ធ្ងរមួយ នៃអ័រម៉ូនមិនប្រក្រតី។ 

យ៉ាងណាមិញ ខណៈពេលដែលពួកយើងកំពុងតែគិតពីរោគសញ្ញា នៃជំងឺមួយនេះ វាក៏ពុំទាន់មានថ្នាំសម្រាប់ព្យាបាលនៅឡើយ ហើយពួកយើងក៏ពុំទាន់ធ្វើការស្រាវជ្រាវ ពីប្រវត្តិជម្ងឺរបស់នាង និងមូលហេតុនៃជម្ងឺនេះ និងការចាប់ផ្តើមព្យាបាលនៅឡើយទេ» ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដុះរោមពេញខ្លួន
រូបភាព៖ នាង Bithi Akhtar

រន្ធត់ចិត្ត! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដុះរោមពេញខ្លួន
រូបភាព៖ នាង Bithi Akhtar

រន្ធត់ចិត្ត! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដុះរោមពេញខ្លួន
រូបភាព៖ នាង Bithi Akhtar

រន្ធត់ចិត្ត! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដុះរោមពេញខ្លួន
រូបភាព៖ នាង Bithi Akhtar (នៅកណ្តាល) រួមជាមួយនឹង ឪពុកម្តាយរបស់នាង