សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

​រាជធានី​ភ្នំពេញ : មិន​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទិវារ​ដឹងគុណ​ម្ដាយ​ពិភពលោក នឹង​ឈាន​មកដល់​។ នៅ​ថ្ងៃទី​៧ ឧសភា​ខាងមុខនេះ តារាភាពយន្ដ​លោក សា​វិ​ន ហ្វី​លី​ព កំពុងតែ​មមាញឹក​ក្នុង​ការផលិត​វីដេអូ​អប់រំ ដែល​បង្ហាញ​ពី​ទឹកចិត្ត​របស់​ម្ដាយ ដើម្បី​អបអរ​ទិវារ​នេះ យកមក​បង្ហាញ​ផងដែរ​។ នេះ​ជា​លើក​ទី​១​ដែល​លោក​សម្រេចចិត្ត​ចំណាយ​ថវិកា​របស់​មូលនិធិ​សា​វិ​ន​ផលិត​ក្នុង​បំណង​រំលឹក​ដល់​គុណ​របស់​ម្ដាយ​នៅ​ទូទាំង​ពិភពលោក និង​ដើម្បី​ផ្ញើ​សារ​ឲ្យ​កូនៗ​ទាំងអស់​បាន​ស្គាល់ និង​យល់​ពី​ការលះបង់​របស់​ម្ដាយ​គ្រប់រូប​។​

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

​លោក​មានជំនឿថា​វីដេអូ​ដែល​លោក​បាន​បង្កើត​មាន​រយៈពេល​៦​នាទី ដោយ​ខ្លឹម​សារសំខាន់​នៅក្នុង​វីដេអូ​គឺ​អប់រំ​ឲ្យ​ស្គា​ល់ពី​តម្លៃ​តស៊ូ​របស់​ម្ដាយ និង​ពី​ទឹកចិត្ត​របស់​ម្ដាយ​ទាំងអស់​ទើប​លោក​រំពឹង​ក្រោយ​ការដាក់​បង្ហោះ​នៅ​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​អ៊ិន​ធឺ​ណិ​ត (Youtube) នៅ​ថ្ងៃទី​៧ ឧសភា​ខាងមុខ នឹងមាន​ការចាប់អារម្មណ៍​ច្រើន​។​

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

​លោក​មានសង្ឃឹម និង​ជឿជាក់ថា ការផលិត​វីដេអូ​នេះ ជា​បទពិសោធន៍​ថ្មី​មួយ​ក្នុង​ការផលិត​វីដេអូ​ខ្នាត​ខ្លី និង​ដើម្បី​ចែករំលែក​ដល់​យុវវ័យ​កាន់តែច្រើន ឲ្យ​ស្គាល់​ថា​អ្វី​ជា​គុណ​ម្ដាយ និង​ដើម្បី​តម្រូវ​ផ្លូវ​របស់​កូនៗ​ឲ្យ​ស្គា​ល់ពី​កាតព្វកិច្ច​ចំពោះ​ម្ដាយ នៅពេល​ម្ដាយ​នៅមាន​ជីវិត​នោះ​ផង​។ ប្រពន្ធ​របស់លោក​ដែលជា​តួ​សម្ដែង និង​កូនប្រុស​ស្រី​របស់លោក​សុទ្ធតែ​ប្រឹង​អស់ពី​សមត្ថភាព​ក្នុងការ​សម្ដែង​មួយ​រឿង ដោយ​គោលបំណង​នៃ​ការប្រឹងប្រែង​ចង់​ទទួលបាន​ផ្លែផ្កា​តែមួយ គឺ​ផ្ញើ​សារ​ឲ្យ​ដល់​យុវវ័យ​គ្រប់រូប​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​ម្ដាយ និង​ដឹង​ពី​ទុក្ខ​ធុរៈ​របស់​ម្ដាយ ដោយ​មិន​រង់ចាំ​ទាល់តែ​បាត់បង់​ម្ដាយ ទើប​ធ្វើអំពើ​ល្អ​។​

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

​យ៉ាងណាក៏ដោយ​លោក​ថា ការគោរព និង​ដឹងគុណ​ម្ដាយ គឺ​មិនមែន​គ្រាន់តែ​ផ្ដល់​ការគោរព​ចំពោះ​ម្ដាយ​នៅ​ថ្ងៃ​ទិវារ​ម្ដាយ (Mother’s day) តែមួយ​ថ្ងៃ​នោះទេ គឺ​ត្រូវ​ដឹងគុណ​រាល់ថ្ងៃ ទើប​ជា​ភាព​កតញ្ញូ​ក្នុងនាម​ជា​កូន​ម្នាក់​ដែល​ស្គាល​ខុសត្រូវ​។​

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​មួយចំនួន​ក្នុង​ឈុត​អប់រំ​របស់លោក សា​វិ​ន ហ្វី​លី​ព ដែល​គ្រោង​នឹងដាក់​បង្ហោះ​នៅ​ថ្ងៃទី​៧ ឧសភា អបអរ​ទិវារ​គុណ​ម្ដាយ ដើម្បី​ជា​សារ​ចំពោះ​យុវវ័យ​ពី​ការលះបង់​របស់​អ្នក​ម្ដាយ​គ្រប់រូប ៖

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​ សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​

សា​វិ​ន ហ្វី​លី​ព ៖ “​អ្នក​ម៉ែ​ជាទី​ស្រឡាញ់​” ជា​វីដេអូ​អប់រំ​ដែល​ស្តែង​ពី​វីរភាព​ម្តាយ​ចំពោះ​កូន​