សៀវ ម៉ី ​ចេញ​ទៅ​ហាត់​នៅ​កូរ៉េ​២​ខែ​ទៀត ​មុន​ទៅ​ប្រេស៊ីល

​កីឡា​ការិនី ​ស៊ន សៀវម៉ី ​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​ក្នុង​រយៈ​ពេល​២​ខែ​ពេញ​ដើម្បី​ជា​កា​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ដណ្ដើម​មេដាយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ នៅ​ប្រទេស​ប្រេស៊ីល ខែ​សីហា​ខាងមុខ។

 

សៀវ ម៉ី ​ចេញ​ទៅ​ហាត់​នៅ​កូរ៉េ​២​ខែ​ទៀត ​មុន​ទៅ​ប្រេស៊ីលកីឡា​ការិនី ​ស៊ន សៀវម៉ី

 

ឯកឧត្ដម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​​​តេក្វាន់ដូ ​ជា​កីឡា​មួយ​ប្រភេទ​ដែល​កម្ពុជា​មាន​ភាព​លេចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​ទទួល​បាន​មេដាយ​ជា​រឿយ​ៗ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ការ​ចេញ​ទៅ​ប្រកួត​នៅ​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ប្រទេស​ប្រេស៊ីល​ខាង​មុខ​នេះ សហព័ន្ធ​កីឡា​តេក្វាន់ដូ ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ ដោយ​នឹង​បញ្ជូន​កីឡា​ការិនី ស៊ន សៀវម៉ី ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ទៀត។

 

សៀវ ម៉ី ​ចេញ​ទៅ​ហាត់​នៅ​កូរ៉េ​២​ខែ​ទៀត ​មុន​ទៅ​ប្រេស៊ីលឯកឧត្ដម​ វ៉ាត់ ចំរើន

 

ឯកឧត្ដម​ វ៉ាត់ ចំរើន ​បាន​បន្ត​ទៀត​ថា ​សៀវ ម៉ី ​នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​ហាត់​នៅ​កូរ៉េ​២​ខែ​ទៀត​មុន​ចេញ​ទៅ​ប្រទេស​ប្រេស៊ីល។ ​ចំណែក​ឯ​មូលហេតុ​ដែល​ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​រូប​នេះ​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ ​ត្រូវ​បានឯកឧត្ដម​​បញ្ជាក់​ថា​មក​ពី​នៅ​ប្រទេស​នេះ មាន​ក្បូន​ហ្វឹកហាត់​ត្រឹមត្រូវ​បាន​ស្ដង់ដារ ​ជា​ពិសេស​គឺ​គ្រូ​បង្វឹក​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​បទ​ពិសោធន៍​ច្រើន។

 

ស៊ន សៀវម៉ី ​ជា​កីឡា​ការិនី​តេក្វាន់​ដូ​ដំបូង​គេ​របស់​កម្ពុជា​ដែល​បាន​​ឈ្នះ​មេដាយ​មាស​វគ្គ​ជម្រុះ​អូឡាំពិក​២០១៦​នៅ​ប្រទេស​ហ្វីលីពីន និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៤ ​កន្លង​ទៅ៕

 

អត្ថបទ៖ មុន្នី រម្យ