មេ​ព្រៃ​ចាប់​ឈើ​បាន​១០​ម៉ែត្រ​គូប​ដើម្បី​ព្រមាន​ដល់​ឈ្មួញ​ឯ​ទៀត​កុំ​ឲ្យ​ភ្លេច​បង់​លុយ

មេ​ព្រៃ​ចាប់​ឈើ​បាន​១០​ម៉ែត្រ​គូប​ដើម្បី​ព្រមាន​ដល់​ឈ្មួញ​ឯ​ទៀត​កុំ​ឲ្យ​ភ្លេច​បង់​លុយ



បន្ទាយមានជ័យ​ ៖ ​បទល្មើស​​​​ដឹក​ជញ្ជូន​ព្រៃឈើ​ចូល​មក​លក់​បែប​អាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​កើត​ឡើង​ពេញ​បន្ទុក​ទាំង​យប់​ទាំង​ថ្ងៃ ​ដោយ​​មាន​គោយន្ត​ និង​រថយន្ត​រាប់​រយ​គ្រឿង​ដឹក​ឈើ​ដង្ហែ​ក្បួន​ដូច​ហែ​​អង្គ​កឋិន​ទាន​ចូល​ទៅ​ទី​អារាម​អ៊ីចឹង ​រី​ឯ​សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​ កំពុង​មាន​រាសី​​​ខ្ពស់​បំផុត​ក្រោម​ការ​​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​នោះ។

តាម​ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​នៅ​ដើម​ឆ្នាំ​២០១៦​នេះ​ គឺ​ឈ្មួញ​បាន​នាំ​ឈើ​ចេញ​ពី​ខេត្ត​ឧត្តរមានជ័យ​​ ​ឆ្លងកាត់​តាម​ភ្នំ​ដងរែក​ រួច​សម្រុក​ចូល​មក​តាម​ស្រុក​ថ្មពួក​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​​​យក​ទៅ​ចែកចាយ​តាម​ដេប៉ូ​នានា​ក្នុង​ខេត្ត​នោះ​តែម្ដង។

ពលរដ្ឋ​បាន​បន្ត​ទៀត​ថា ​រៀងរាល់​យប់​សំឡេង​រថយន្ត​ដឹក​ឈើ​ទៅមក​លើ​ផ្លូវ​ជាតិ​លេខ​៥៦​​ ​បាន​បង្ក​ការ​លំបាក​ដល់​ការ​ដេក​ពួន​ជាប្រចាំ​របស់​ពួកគាត់​​ខ្លាំង​ណាស់។ ដោយឡែក​ថ្មីៗ​នេះ​គឺ​លោក​មេព្រៃ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​រថយន្ត​យីឌុប​ដឹក​ឈើ​លើស​ការកំណត់​ ដោយ​បាន​ដកហូត​ឈើ​បាន​ចំនួន​១០​ម៉ែត្រ​គូប​ និង​ផាក​ពិន័យ​ពី​ម្ចាស់​ក្រុមហ៊ុន​យ៉ាង​ចាស់ដៃ​ទៀត​ផង។

ប្រភព​បាន​បន្ត​ទៀត​ថា​ ការ​ចាប់​ឈើ​ខាងលើ​នោះ​​ ​ដោយសារ​មិន​ត្រូវ​ថ្លៃ​គ្នា​ ហើយ​ឈាន​ដល់​ការ​ចាប់​ព្រមាន​តែ​ម្ដង​ទៅ ​ព្រោះថា​ឈើ​ចូល​មក​រាល់ថ្ងៃ​ ទាំង​យប់​ក៏​មាន​ ទាំង​ថ្ងៃ​ក៏​មាន ​ហេតុ​អី​បាន​ជា​គេ​មិន​បង្ក្រាប​ បែរ​ជា​ទៅ​ចាប់​រថយន្ត​យីឌុប​យក​ស្នាដៃ​ទៅ​វិញ​នោះ។

លោក​ជា ​ផល្លី​ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ខាង​លោក​ពិត​ជា​បាន​ចាប់​រថយន្ត​ដឹក​ឈើ​នោះ​មែន​ ដោយសារ​ដឹក​លើស​ពី​​ការ​កំណត់​ ហើយ​ការ​លើស​នោះ​មាន​រហូតដល់​១០​ម៉ែត្រ​គូប​ឯណោះ។ ដូច្នេះ​យើង​ត្រូវតែ​ចាប់​យក​មក​ផាក​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​ដោយ​ខាន​មិន​បាន​យ៉ាង​ដូច្នេះ៕

មេ​ព្រៃ​ចាប់​ឈើ​បាន​១០​ម៉ែត្រ​គូប​ដើម្បី​ព្រមាន​ដល់​ឈ្មួញ​ឯ​ទៀត​កុំ​ឲ្យ​ភ្លេច​បង់​លុយ

មេ​ព្រៃ​ចាប់​ឈើ​បាន​១០​ម៉ែត្រ​គូប​ដើម្បី​ព្រមាន​ដល់​ឈ្មួញ​ឯ​ទៀត​កុំ​ឲ្យ​ភ្លេច​បង់​លុយ