រដ្ឋមន្ត្រី​ក្រសួងការបរទេស កោះហៅ​ឯក​អគ្គរាជទូត និង​រដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ​ជួបពិភាក្សា

រដ្ឋមន្ត្រី​ក្រសួងការបរទេស កោះហៅ​ឯក​អគ្គរាជទូត និង​រដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ​ជួបពិភាក្សា



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​កោះហៅ​ឯក​អគ្គរាជទូត និង​រដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​ទាំងអស់ ​ចូល​ជួប​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ទោះ​យ៉ាង​ណា​មិនទាន់​ដឹង​ថា ជំនួប​នោះ​ក្រោម​ប្រធានបទ​អ្វីខ្លះ​នោះ​ទេ តែ​អាច​ជា​ការ​សំណេះ​សំណាល ​ក្រោយពី​លោក​ទេសរដ្ឋមន្ត្រី​ឡើង​មក​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​៕