រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ពលរដ្ឋ​

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ពលរដ្ឋ​



​ភ្នំពេញ ៖​ ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ចុះ​បំពេញបេសកកម្ម​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ត្រួតពិនិត្យវា​យតម្លៃ​លើ​ស្ថានភាព​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ការអនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​នានា​។​

​នៅក្នុង​ដំណើរ​បំពេញបេសកកម្ម​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជួប​សំណេះសំណាល​ និង​ដោះស្រាយ​នូវ​សំណូមពរ​របស់​ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ច្រប់​ ឃុំ​កកោះ និង​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុ​ក ដោយ​សម្រេច​ផ្តល់​ជូន​ក្នុង​មួយ​ឃុំ​នូវ​ស្រះ​ទឹក ចំនួន ០១ កន្លែង ទំហំ ១០០ ម x ១០០ ម x ៣,៥០​ម។

បន្ថែម​ពីលើ​នេះ ​លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​អ្នកបច្ចេកទេស​នៅ​តាម​បណ្ដា​ការដ្ឋាន​នានា​ចំពោះ​រណ្ដៅ​ដី​ ដែល​ការដ្ឋាន​បាន​ជីក​យក​អាចម៍ដី​ទៅ​បម្រើ​ឲ្យ​ការសាងសង់​ផ្សេងៗ​ គឺ​ត្រូវតែ​ធ្វើ​យ៉ាង​ណា កែលំអ​រណ្ដៅ​ដី​នោះ​ឲ្យ​ទៅជា​ស្រះ​ទឹក​ សម្រាប់​ជា​ប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បន្ថែ​ម​ទៀត៕

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ពលរដ្ឋ​

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ពលរដ្ឋ​