អាជ្ញាធរ​ស្រុក​ទ្រាំង​ ចុះ​ពិនិត្យ​ជំរុញ​ការ​ស្ដារ​ប្រឡាយ​នាំ​ទឹក​ប្រើប្រាស់ ​ជូន​ពលរដ្ឋ​

អាជ្ញាធរ​ស្រុក​ទ្រាំង​ ចុះ​ពិនិត្យ​ជំរុញ​ការ​ស្ដារ​ប្រឡាយ​នាំ​ទឹក​ប្រើប្រាស់ ​ជូន​ពលរដ្ឋ​



តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ លោក កេ​ត ម៉ៅ អភិបាលស្រុក​ទ្រាំង និង​លោក សា​ន ខុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក រួម​ដំណើរ​ដោយ ​លោក ព្រំ ឆាត លោក ពៅ ប៉ុន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក លោក ឈួន ផាន្នី អនុប្រធាន អនុ​សាខា​កាកបាទក្រហម​ស្រុក​ទ្រាំង ព្រមទាំង​លោក​មេឃុំ​ក្រុម​ប្រឹក្សា​ឃុំ​ធ្លក បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ការ​ស្ដារ ប្រឡាយ​ទំនប់​សាមគ្គី ឃុំ​ធ្លក។

តាម​ការ​បញ្ជាក់​ពី​លោក​មេឃុំ ក្រុម​ប្រឹក្សា​ឃុំ​ធ្លក​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មាន​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន ០៥​ភូមិ លើ​១៨​ភូមិ ទឹក​មាន​ប្រើ​ប្រាស់​ជា​ធម្មតា មិន​មាន​ការ​ខ្វះខាត​ទេ​ក្នុង​រយៈពេល​០២​ខែ ​ត​ទៅ​មុខ​ទៀត​មិនជា​បញ្ហា តែបើ​ក្នុងករណី​រាំងស្ងួត នៅ​បន្ត​អូស​បន្លាយ​ដោយ​គ្មាន​ភ្លៀង​ធ្លាក់​នោះ ប្រឡាយ​ទឹ​ក​សាមគ្គី​ដែល​កំពុង​ជីក​នេះ​អាច​ទាញ​យក​ទឹក​ពី​ស្ទឹង​តាកែវ​មក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​បាន​។ អាជ្ញាធរ​ស្រុក និង​សហគមន៍​បាន​មាន​វិធានការណ៍​រួចហើយ គឺ​បាន​នាំ​យក​គ្រឿងចក្រ​០២​គ្រឿង សម្រុក​កាយ​ដី​ប្រឡាយ​ទៅ​រក​ស្ទឹង នាំ​ទឹក​មក​ស្ថានីយ​បូមទឹក​ សម្ដេច ​ហ៊ុន សែន គ្រាំង​ធំ ឃុំ​ធ្លក។

លោក​អភិបាលស្រុក​ក៏បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ​គ្រឿងចក្រ​កំពុង​កាយ​ជិត​ដល់​ប្រភព​ទឹក​ស្ទឹ​ង​ហើយ គឺ​នៅសល់​ប្រហែល ៤០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ ហើយ​នៅពេល​ស្ដារ​រួច ទឹក​ស្ថានីយ​សម្ដេច ហ៊ុន សែន គ្រាំង​ធំ​នេះ​អាច​បូម​បាន​ភ្លាម ​និង​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ក្នុងស្រុក​ទ្រាំង​ចំនួន​០៤​ឃុំ មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់៕

អាជ្ញាធរ​ស្រុក​ទ្រាំង​ ចុះ​ពិនិត្យ​ជំរុញ​ការ​ស្ដារ​ប្រឡាយ​នាំ​ទឹក​ប្រើប្រាស់ ​ជូន​ពលរដ្ឋ​

អាជ្ញាធរ​ស្រុក​ទ្រាំង​ ចុះ​ពិនិត្យ​ជំរុញ​ការ​ស្ដារ​ប្រឡាយ​នាំ​ទឹក​ប្រើប្រាស់ ​ជូន​ពលរដ្ឋ​