បេ​ប៊ី​ កាន់តែ​លេចធ្លោ​ជាមួយ​ការងារ​សិល្បៈ

បេ​ប៊ី​ កាន់តែ​លេចធ្លោ​ជាមួយ​ការងារ​សិល្បៈ



ភ្នំពេញ ៖ កញ្ញា បេ​ប៊ី​ និយាយ​ថា មួយ​រយៈ​នេះ​ ការងារ​សិល្បៈ​របស់​នាង​កាន់តែ​រវល់​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ពោល​ក្រៅពី​គ្រង​តំណែង​ជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​តន្ត្រី A1 របស់​ទូរទស្សន៍ My TV នាង​ត្រូវ​បាន​ជាប់​តំណែង​ជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​តន្ត្រី​ស្រា​បៀរ​មួយ​របស់​ទូរទស្សន៍ CTN ដោយ​ចាប់​ដៃគូ​ជាមួយ លោក សាយ រតនៈ និង​អ្នកនាង កែវ នីសា។

ពិធី​ការិនី​រូប​នេះ​បន្ត​ថា រាល់​ការងារ​សិល្បៈ​ទាំងនេះ ​វា​បាន​ជួយ​ឲ្យ​នាង​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ ​ពីព្រោះ​ក្រៅពី​ការងារ​ពិធី​ការិនី​ នាង​ក៏​ចាប់​ឱកាស​ដើរ​ច្រៀង​សម្ដែង​គ្រប់​ស្ថានីយ​ទូរទស្សន៍​នានា ព្រមទាំង​នៅ​តាម​ខេត្ត​ដែល​ទីផ្សារ​សិល្បៈ​របស់​នាង ​ក៏​ហាក់​កាន់តែ​លេច​ធ្លោ​ខុស​ពី​ប៉ុន្មាន​ឆ្នាំមុន​ផង​ដែរ​។

បេ​ប៊ី​ និយាយ​ទៀត​ថា នាង​មាន​មហិច្ឆតា​ខ្ពស់​ណាស់​ក្នុង​វិស័យ​សិល្បៈ​ ដោយ​សេចក្ដីថ្លៃថ្នូរ ​គឺ​នាង​មិន​ចង់​ឈប់​ត្រឹម​នេះ​ឡើយ ពោល​នាង​ចង់​ក្លាយ​ជា​ពិធី​ការិនី​ល្បីឈ្មោះ​ម្នាក់​ដូច​រៀមច្បង​សិល្បៈ​មួយ​ចំនួន​។

ដោយឡែក ​រឿង​ស្នេហា​វិញ​នាង​និយាយ​ថា នាង​មិនបាន​រំលេច​គិតក្នុងចិត្ត​ឡើយ ពោល​នាង​មិន​ផ្តោត​រឿង​ស្នេហា​ សំខាន់​ជាង​រឿង​អាជីព​សិល្បៈ​ និង​គ្រួសារ​នោះ​ឡើយ ហើយ​ចំពោះ​រឿង​ស្នេហា​នេះ​ដែរ​ នាង​សារភាព​ថា ពិតជា​មាន​អ្នក​តាម​ស្រឡាញ់​ជាច្រើន​នាក់​ គឺ​មាន​ទាំង​បុរស​ក្រៅ​ប្រទេស​ និង​ក្នុងស្រុក​ តែ​នាង​មិន​ទទួលយក​សេចក្តី​ស្រឡាញ់​ពី​បុរស​ទាំង​នោះ​ឡើយ​ ពីព្រោះ​នាង​ចង់​ទុក​ពេល​គិត​ពី​សិល្បៈ ​ដែល​យ៉ាងហោចណាស់​ក៏​៥​ឆ្នាំ​ទៀត​ដែរ​ ទើបបាន​នាង​គិតគូរ​រឿង​ប្ដីសី៕​បេ​ប៊ី​ កាន់តែ​លេចធ្លោ​ជាមួយ​ការងារ​សិល្បៈ

បេ​ប៊ី​ កាន់តែ​លេចធ្លោ​ជាមួយ​ការងារ​សិល្បៈ

បេ​ប៊ី​ កាន់តែ​លេចធ្លោ​ជាមួយ​ការងារ​សិល្បៈ
បេ​ប៊ី​ កាន់តែ​លេចធ្លោ​ជាមួយ​ការងារ​សិល្បៈ