របៀប​បិទ​ការ​ផ្ញើសារ​ដំណឹង​ពី Facebook មក​កាន់​លេខ​ទូរស័ព្ទ​របស់​យើង! (កុំ​អោយ​ធុញ​ពេក)

ធុញទ្រាន់ណាស់ មែនទេ ពេលដែល សារ​ដំណឹង​របស់ Facebook តែង​តែ​ផ្ញើមក​កាន់ លេខ​ទូរស័ព្ទ របស់​យើង បែប​នេះ? សម្រាប់​ប្រិយ​មិត្ត មួយ​ចំនួន​តូច គឺបា​ន​ជួប​នឹង បញ្ហា​មួយ​នេះ ដោយ​សារ​ដំណឹង របស់ Facebook តែងតែ ផ្ញើមកកាន់ លេខទូរស័ព្ទ របស់ពួកគាត់ ជាញឹកញាប់ តែម្តង។ តាមពិតទៅ វា​បណ្តាល​មក​ពី ពេល​ដែលយើង បង្កើតគណនីហើយ មិនបានបិទ ទុកជាមុន ហេតុដូច្នេះហើយ ទើប​ពេល​មាន​សារ​ដំណឹង គឺវាតែងផ្ញើមកកាន់ លេខទូរស័ព្ទ ដែលយើងបញ្ចូល ទៅក្នុង Facebook តែម្តង។

របៀប​បិទ​ការ​ផ្ញើសារ​ដំណឹង​ពី Facebook មក​កាន់​លេខ​ទូរស័ព្ទ​របស់​យើង! (កុំ​អោយ​ធុញ​ពេក)

ទាក់ទិននឹងបញ្ហានេះ យើងក៏មានដំណោះស្រាយ ដ៏ល្អមួយ សម្រាប់ជួយអោយ អ្នកបិទវាបានផងដែរ ដោយ​គ្រាន់តែ ចុចតែប៉ុន្មាន ជំហ៊ានតែប៉ុណ្ណោះ។ ចង់ដឹងថា គេថាគេបិទយ៉ាងណានោះ សូមតាមដាន អាន​ការណែនាំ ខាងក្រោមនេះ ទាំងអស់គ្នា។

វិធីសាស្រ្តនៅលើស្មាតហ្វូន៖

  • បើកកម្មវិធី Facebook > More > Settings > Account Settings > Notifications > Text message > Notifications (Edit) > ដោះធីកទាំងអស់ រួចធ្វើការអូសចុះក្រោម ដើម្បីធ្វើការ Refresh ជាការស្រេច។

របៀប​បិទ​ការ​ផ្ញើសារ​ដំណឹង​ពី Facebook មក​កាន់​លេខ​ទូរស័ព្ទ​របស់​យើង! (កុំ​អោយ​ធុញ​ពេក)

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ធ្វើបែបនេះហើយ អ្នកនឹងលែង ទទួលបាន សារដំណឹង ផ្សេងៗដែលតែង ផ្ញើមកកាន់ លេខទូរស័ព្ទ​របស់​អ្នក ទៀតហើយ ម្យ៉ាងវិញទៀត ប្រសិនបើ ចង់ទទួលបាន សារដំណឹងវិញនោះ គ្រាន់តែ អនុវត្ត តាម​វិធី​សាស្រ្ត ខាងលើវិញ អ្នកនឹងទទួលបាន វិញហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​បិទ​ការ​ផ្ញើសារ​ដំណឹង​ពី Facebook មក​កាន់​លេខ​ទូរស័ព្ទ​របស់​យើង! (កុំ​អោយ​ធុញ​ពេក)

  • ដោយ: Mai
  • 11:09 AM, 05 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ