វីដេអូ​ហ្គេម​មួយ​នេះ​អាចជួយ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​វង្វេង​បាន​

    ​តើ​អ្នក​ធ្លាប់​ចង់ទៅ​សមុទ្រ​នៅលើ​ដំណើរ​ផ្សងព្រេង​ជុំវិញ​សកលលោក​ទេ​? ហ្គេម​ថ្មី​នេះ​មាន​នៅលើ​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​ពីថ្ងៃ​នេះ​តទៅ ហើយ​ថែមទាំង​អាចជួយ​ដល់​អ្នកជំងឺ​វង្វេង​ទៀតផង​។​

​    ​ហ្គេម​នេះ​ហៅថា Sea Hero Quest តម្រូវឱ្យ​អ្នកលេង​ចុះ​សំពៅ​រុករក​វត្ថុ​បុរាណ​មានតម្លៃ​ក្នុង​ប្រភេទ​ជា​ហ្គេម​ចងចាំ ដែល​អ្នក​អាច​រក​វត្ថុ​មានតម្លៃ​ទាំងនោះ​នៅ​ទីតាំង​ផ្សេងគ្នា​ជុំវិញ​ពិភពលោក​។​

​    ​តាមរយៈ​ការប្រកួត​ក្នុង​ហ្គេម អ្នកវិទ្យាសាស្ត្រ​អាច​ប្រើ​ទិន្នន័យ​តាមរយៈ ដែល​ទទួលបាន​ពី​អ្នកលេង​ហ្គេម​ដើម្បី​ដឹង​អំពី​សមត្ថភាព​រុករក​វត្ថុ​បុរាណ ដែល​វគ្គ​ដំបូង​ចាញ់​គឺ​ស្មើនឹង​កើត​ជំងឺ​វង្វេង​។​

​    ​គោលបំណង​នេះ​គឺ​ដើម្បី​ទទួលបាន​អ្នកលេង​ហ្គេម​នេះ​រាប់រយ​រាប់ពាន់នាក់​មកពី​ជុំវិញ​ពិភពលោក ដើម្បី​កំណត់​នូវ​សមត្ថភាព​ជំនាញ​រុករក​ក្នុងចំណោម​ពួកគេ​។​

​    ​នៅពេល​បង្កើត​ល្បែង​មួយ​នេះ អ្នកជំនាញ​រោគ​សរសៃប្រសាទ​វិទ្យា​អាច​កំណត់​អត្តសញ្ញាណ​មួយ​បន្ថែមទៀត​ក្នុង​ការមើល​អ្នកមាន​ជំងឺ​វង្វេង​ក្នុងពេល​ឆាប់ៗ​៕