សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នៅ​ខេត្ត​ដំបង​ជា​លើក​ទី​២

បាត់ដំបង:
សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូនប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​ចំនួន​ប្រមាណ ២៤៦៥​នាក់ នៅ ស្រុក​បាណន់ខេត្តបាត់ដំបង​ដែល​កម្មវិធី​នេះ​ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណាប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តំណាង ឯកឧត្តមហ៊ុន​   ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី​អជ្ញាធរខេត្ត ស្រុក ក្រុមការងារ​ចុះ​ជួយ​ស្រុក យុវជន សប្បុរសជន​ផងដែរ​  ។

​លោក​វេជ្ជបណ្ឌិត ស៊ូ​ស៊ីផា​ណ្ណា បាន​មានប្រសាសន៍ថា​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេ​ជោ​ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួច​​ផ្តើម​ដ៍ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ដើម្បី​ផ្តល់​ការពិនិត្យ​និង​​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅតាម​ទីជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនប្រកាន់​និន្នាការ​នយោបាយ សាសនា អ្វី​ឡើយ​។​

 ជាក់ស្តែង​ថ្ងៃនេះ ដោយមាន​ការណែនាំ​រប​ស់ ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវបានស្នើ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​​នៃ​សមាគម​នេះ ចុះព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នៅក្នុង​ស្រុក ស្រុក​បាណន់​នាពេលនេះ​។​

​ឯកឧត្តម ជាម ចន្ទ​សោភ័ណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បានមានប្រសាសន៍ថា​ ​សកម្មភាព​មនុស្សធម៌​ដ៍​ល្អ​ប្រពៃ​របស់​​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​នា​ថ្ងៃនេះ​គឺសបញ្ជាក់​ឱ្យឃើញ​ច្បាស់​ពី​ការយកចិត្តទុកដាក់​គិតគូរ​ដល់​ជីវភាព​រស់នៅ​និងតម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ស្រុក​បាណន់​ក៏ដូចជាប្រជាជន​នៅ​ទូទាំងប្រទេស​របស់​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែនប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​លើសពីនេះ​ក្រុម​វេជ្ជបណ្ឌិត​និង​និស្សិត​ពេទ្យស្ម័គ្រចិត្ត​បានធ្វើឱ្យ​​ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយ​និង​ស្និទ្ធស្នាលក្រៃលែង​តាមរយៈ​ភាព​រួសរាយ​រាក់ទាក់​និង​ការព្យាបាល​ដោយ​ចិត្ត​ទុកដាក់ខ្ពស់​ចំពោះ​ពួកគាត់​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​បាន​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ ក៏បាន​បង្ហាញ​អារម្មណ៍សប្បាយរីករាយ​និង​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​​មនុស្សធម៌​ដ៍​ល្អ​ប្រពៃរបស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដែល​បាន​យកចិត្តទុកដាក់ចំពោះ​សុខទុក្ខ​របស់​ពួកគាត់​។​នៅក្នុង​​បេសកកម្ម​មនុស្សធម៌ សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ប្រជាពលរដ្ឋ​តាម​នាពេលនេះ​ក៏មានការចូល​រួមសហកា​រ​ពី​សំណាក់​អង្គកា​រដែ​គូរ​ផងដែរ​។​

​សូម​ញ្ជា​ក់ថា​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​នៅលើ​ទឹកដី​បាត់ដំបង ដែល​លើក​ទី​១​បាន​ចុះ​ពិនិត្យព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​បាន​ចំនួន​ជាង​១៨០៣​នាក់​និង​ចុះ​ពិនិត្យព្យាបាល ជំងឺ​ទូទៅ ជំងឺ​រោគ​ស្ត្រី ពិនិត្យ​អេកូ​បេះដូង ជំងឺ​មាត់​ធ្មេញ ច្រមុះ​ត្រចៀកបំពង់ក វះកាត់​តូច និង​ពិនិត្យ​ឈាម​ដោយ​​ឥតគិតថ្លៃ​នៅ​ស្រុក​បាណន់​បានចំនួន​២៤៦៥​នាក់​៕​R