បន្ថយថ្លៃ​អគ្គិសនី ត្រូវ​គ្នា​នឹង​ការទទួល​ផ្លែផ្កា ពី​ការអភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ថ្មី​មួយទៀត ទំហំ ១៣៥ មេ​ហ្កា​វ៉ា​ត់ នៅ​ក្រុងព្រះសីហនុ

ភ្នំពេញ:
​សម្តេច​តេ​ជោ សែន បានបញ្ជាក់​ប្រាប់​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​ថា តម្លៃ​អគ្គិសនី ៦១០​រៀល​ក្នុង ១​គីឡូវ៉ាត់ម៉ោង ចំពោះ​អ្នក​ប្រើ​មិន​លើស ៥០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ នៅក្នុង​តំបន់​ដែល​ផ្គត់ផ្គង់​ទាំងឡាយ ដែល​យក​ប្រភព​អគ្គិសនី​ផ្ទាល់ ពី​បណ្តាញ​ជាតិ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧​ខាងមុខនេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បែបនេះ នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ វត្ត​កែវ​មុនី ហៅ​វត្ត​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ អំពី​តម្លៃ​ការប្រើប្រាស់​អគ្គិសនី គឺ​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី នៅ​តំបន់​ទាំងឡាយ​ដែល​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ទាំងអស់ ទូទាំងប្រទេស ដែល​ប្រើប្រាស់​មិន​លើសពី ៥០ គីឡូវ៉ាត់ម៉ោង ក្នុង ១ ខែ តម្លៃ​តែ ៦១០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។

​នៅ​ថ្ងៃទី​៥​ឧសភា​នេះដែរ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានប្រកាសថា ការ​បន្ថយថ្លៃ​ខាងលើនេះ គឺ​ត្រូវ​គ្នា​នឹង​ការទទួល​ផ្លែផ្កា ពី​ការអភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ថ្មី​មួយទៀត ទំហំ ១៣៥ មេ​ហ្កា​វ៉ា​ត់ នៅ​ក្រុងព្រះសីហនុ ដែល​នឹង​ត្រូវដាក់​ឲ្យ​ដំណើរការ បញ្ចូល​ប្រភព​ថាមពល​មក​ក្នុង​បណ្តាញ​ជាតិ នៅ​ដើមឆ្នាំ ២០១៧ ខាងមុខនេះ ។ អភិវឌ្ឍន៍​ប្រភព​អគ្គិសនី ដែលមាន​ថ្លៃ​ទាប​បញ្ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​ជាតិ ជា​បន្តបន្ទាប់ នឹងធ្វើ​ឲ្យ​ថ្លៃ​អគ្គិសនី របស់​តំបន់​ដែល​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ ថយចុះ​ជា​បន្តបន្ទាប់​ដែរ​៕