ពិតជា​សាហាវ​ខ្លាំងណាស់ សុំ​ប្រពន្ធ​រួមរ័ក​មិនបាន សម្លាប់ចោល

បុរសជាប្តីល្មោភកាមម្នាក់ដោយសារតែខឹងប្រពន្ធមិនឲ្យរួមភេទកើតរឿងក្តៅក្រហាយនៅពេលដែលតណ្ហាពុះកញ្ជ្រោលហ៊ានលើកដៃសម្លាប់ប្រពន្ធចោលតែម្តង ។ ប៉ុន្តែលោកប្តីឃោរឃៅរូបនេះត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនបានភ្លាមៗតែម្តង ។

អំពើឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០:៣០ នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាជនសង្ស័យឈ្មោះ វ៉ើក សាវឿន អាយុ ៥៣ ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅនៅកន្លែងកើតហេតុខាងលើបានប្រើដៃទះកំផ្លៀងនិងច្របាច់កជនរងគ្រោះជាប្រពន្ធឈ្មោះ ណាំ ស្រី ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅនៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗ ។

មូលហេតុដែលនាំឲ្យបុរសជាប្តីសម្លាប់ប្រពន្ធនោះគឺដោយសារតែស្រវឹងស្រាហើយខឹងប្រពន្ធមិនចូលដេកក្នុងបន្ទប់ជាមួយ ក៏សម្លាប់ចោលតែម្តងក្រោយពីសម្លាប់ប្រពន្ធហើយក៏រត់គេចខ្លួនតែជនសង្ស័យត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗហើយរៀបចំសំណុំឯកសារដើម្បីបញ្ជូនតាមនិតិវិធីច្បាប់ ៕ សុថាត់

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ពិតជា​សាហាវ​ខ្លាំងណាស់ សុំ​ប្រពន្ធ​រួមរ័ក​មិនបាន សម្លាប់ចោល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ជីវិតនិងសង្គម
Tags: