អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

ខេត្តកណ្តាល ៖ សោកនាដកម្ម​នៅ​ក្នុង​គ្រួសារ​មួយ ដែល​បាន​ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​បាន​​ស្លាប់​​យ៉ាង​អាណោច​អ​ធ័​ម ចំណែក​បុរស​ជា​ប្ដីបាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​ពេទ្យ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​ ។

​ជន​រង​គ្រោះ​ទាំងនោះ​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ធុន​យក្ស​ម៉ាក​ហ៊ី​ណូ​១​គ្រឿង​ទៀត ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង ក្នុង​ពេល​កំពុង​បើកបរ​ច្រាស់​គ្នា បណ្ដាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡាខ្ទេច​ទាំងស្រុង ​ក្លាយជា​ដែក​អេ​ត​ចាយ និង​បានកៀបជន​រង​គ្រោះ​ខាងលើ​ជាប់ និង​ប្រើ​ពេល​យ៉ាង​យូរ ទើប​គាស់​យក​ចេញ​​​រួច​ ។

គ្រោះថ្នាក់​ចរាចរ​មួយ​នោះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​ និង​៣០​យប់​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ​​ក្នុងភូមិ​ស្រះសង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។

ជន​រង​គ្រោះ​ខាងលើ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះយិ​ន បុប្ផា អាយុ​២៦​ឆ្នាំ និង​កូនស្រី​ស្លាប់​​​ឈ្មោះនី ​អាយុ​៥​ឆ្នាំ ចំណែក​បុរស​ជា​ប្ដី ​និង​ជា​អ្នកបើកបរ​រថយន្តឈ្មោះខៀវ រិ​ទ្ធី​ពិសិដ្ឋ អាយុ​២៩​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​បំផុត​អ្នក​ទាំងអស់​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ខ្នារ​តាន​ង ឃុំ​ស្វាយ​រំពេរ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ​ជិះ​រថយន្តម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា១​គ្រឿង​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D-1060 ចំណែក​រថយន្ត​បង្ក​ធុន​យក្ស​ម៉ាក ហ៊ី​ណូ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-2811​ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ ។