តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​របស់ យ៉ាន លីន​ដា ពិតជា​ថ្លៃ​មែន​!​

6 Videos

អ្នកចម្រៀងអ្នកនាង យ៉ាន លីនដា នឹងធ្វើការផ្សព្វផ្សាយអាល់ប៊ុមចម្រៀងដំបូងរបស់ខ្លូន នៅរាត្រីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនេះនៅក្នុងកម្មវិធី “ការប្រគុំតន្ត្រីលីនដាយ៉ាន” (The Linda Yan Concert) ជាមួយនឹងក្រុមហ៊ុនថតចម្រៀង Northtone Records របស់ប្រទេស អូស្រា្តលី ដោយមានការចូលរួមពិសេសពីអ្នកចម្រៀងលោក អ៊ាម វន្នី និងអ្នកនាង សុវណ្ណ ម៉ូនីកា ផងដែរ ។

តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​របស់ យ៉ាន លីន​ដា ពិតជា​ថ្លៃ​មែន​!​

ជាមួយគ្នានឹងការប្រគុំតន្ត្រីនេះដែរសំបុត្រចូលទស្សនាក៏ត្រូវបានប្រកាសដាក់លក់ចាប់ពីពេលនេះតទៅក្នុងតម្លៃចាប់ពី ៧៥ ដុល្លារ ដល់ ៩៩ ដុល្លារ ។ គេនៅចាំបានថា អ្នកនាង យ៉ាន លីនដា ដែលជាតារាចម្រៀងស្រីចង្វាក់ Pop សញ្ជាតិខ្មែរ-អូស្ត្រាលី បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថតចម្រៀងឈ្មោះ Northtone Records នៃទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ។

តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​របស់ យ៉ាន លីន​ដា ពិតជា​ថ្លៃ​មែន​!​

សម្រាប់អាល់ប៊ុមដំបូងរបស់នាងដែលនឹងផ្សព្វផ្សាយនៅពេលខាងមុខនេះ គឺនាងមិនបាន បញ្ជាក់ថា ក្នុងអាល់ប៊ុមចម្រៀងទោលនោះមានចំនួនប៉ុន្មានបទ និង ជាប្រភេទបទអ្វីនោះនៅ ឡើយទេ ។ តែទោះជាយ៉ាងណាអ្នកនាង យ៉ាន លីនដា បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លូនទាក់ទងទៅនឹងការងារសិល្បៈថា «បទចម្រៀងគឺជាជីវិត តន្ត្រីជាសេចក្ដីស្រឡាញ់ ខ្ញុំពិតជារំភើប ចំពោះការចាប់ផ្តើមអាល់ប៊ុមដំបូងរបស់ខ្ញុំ! ខ្ញុំមានក្រុមយ៉ាងអស្ចារ្យបំផុតដែលធ្វើការរួមគ្នាជា មួយខ្ញុំ» ៕ យ៉ានុ