មនុស្ស​វ័យ​ចំណាស់​ចង់​រស់​បានយូរ ​គួរ​ធ្វើ​ដូចម្តេច​ ​?

សម្រាប់មនុស្សដែលឈានដល់វ័យចំណាស់ពួកគេច្រើនមានកម្លាំងកាយនិងកម្លាំងចិត្តខ្សោយជាងកាលនៅវ័យយុវវ័យ ។ ទោះជាយ៉ាងនេះក្តីតាមការសិក្សាបានបង្ហាញឲ្យដឹងថាការធ្វើលំហាត់ប្រាណបញ្ចេញ កម្លាំងកាយនិងហ្វឹកហាត់ប្រើកម្លាំងនោះ វានឹងធ្វើឲ្យអ្នកមានអាយុវែង ។ការហាត់ប្រាណនិងបញ្ចេកកម្លាំង កាយមានគុណប្រយោជន៍ច្រើនចំពោះសុខភាពហើយវាក៏អាចជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺគាំងបេះដូង និងជំងឺមហារីកផ្សេងៗ ។

តាមការសិក្សាបានឲ្យដឹងថា មនុស្សដែលមានវ័យចំណាស់និងបានធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ មានអត្រាកាត់បន្ថយនៃការវិវឌ្ឈកើតជំងឺបេះដូងបានចំនួន ៤៦% ។បើតាមអ្នកសិក្សាដែលបានប្រមូលនូវទិន្នន័យតាំងពី ១០ ឆ្នាំមុន មកធ្វើការសិក្សាទៅលើមនុស្សដែលតែងធ្វើលំហាត់ប្រាណ និងមានជំងឺប្រចាំកាយរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺឈឺសន្លាក់ឆ្អឹង ចុកចង្កេះ និង បញ្ហាធាត់លើសទម្ងន់ជាដើម ឃើញថាពួកគេពិតជារស់បានយូរជាងមនុស្សដែលមិនធ្វើលំហាត់ប្រាណ ។

បើតាមទិន្នន័យទៅលើមនុស្សចំនួន ៣ ម៉ឺននាក់ និងមានអាយុលើសពី ៦៥ ឆ្នាំ កាលពីឆ្នាំ ១៩៩៧ និង ២០០១ បានឲ្យដឹងនូវទិន្នន័យទាំងនេះ គឺពួកគេមានអត្រារស់យូរជាង ក្នុងអត្រា ៩% ប្រសិនបើធ្វើលំហាត់ប្រាណ ២ដងក្នុងមួយសប្តាហ៍ ៕ សុផល

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • មនុស្ស​វ័យ​ចំណាស់​ចង់​រស់​បានយូរ ​គួរ​ធ្វើ​ដូចម្តេច​ ​?已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:សុខភាព
Tags: