Bale ថា​ ឱកាស​ឈ្នះ Champions League ជា​មូលហេតុ​ដែល​គេ​លេង​នៅ Real

ខ្សែប្រយុទ្ធ​សញ្ជាតិ​វេល Gareth Bale បាន​បង្ហាញ​អារម្មណ៍​ថា​ ការ​ផ្ទេរ​មក​កាន់ Real Madrid គឺជា​រឿង​ដ៏​ត្រឹម ត្រូវ​បំផុត​បន្ទាប់​ពី​រូប​គេ​មាន​ឱកាស​លេង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រហូត​២​ដង​ត្រឹម​៣ឆ្នាំ​ប៉ុណ្ណោះ។

 

Bale ថា​ ឱកាស​ឈ្នះ Champions League ជា​មូលហេតុ​ដែល​គេ​លេង​នៅ Real

 

កីឡាករ​ល្បឿន​លឿន​ជំនាញ​ជើង​ឆ្វេង​នឹង​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​លោក Zidane ទៅ​កាន់​ទីក្រុង​ Milan ក្នុង​ខែ​នេះ ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ Atletico Madrid ជា​លើក​ទី​២ បន្ទាប់​ពី​លើក​មុន Real ធ្លាប់​យក​ឈ្នះ​ម្ដង​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti។

 

ពាក់ព័ន្ធ​នឹង​ជ័យជម្នះ​យប់មិញ Bale បាន​និយាយ​ថា៖ “វា​មិន​សំខាន់​ថា​១គ្រាប់​របស់​យើង​នរណា ស៊ុត​ចូល ឬ​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ ពួក​យើង​មាន​ឱកាស​ឈ្នះ Champions League ម្ដង​ទៀត។ មូលហេតុ​ចម្បង​ដែល​សម្រេច​ចិត្ត​មក​ទីនេះ គឺ​ខ្ញុំ​ចង់​ឈ្នះ Champions League។ ខ្ញុំ​ធ្លាប់​ឈ្នះ​ម្ដង​ពី​មុន ហើយ​ពេល​នេះ ខ្ញុំ​មាន​ឱកាស​បាន​វា​ជា​លើក​ទី​២៕”

 

Bale ថា​ ឱកាស​ឈ្នះ Champions League ជា​មូលហេតុ​ដែល​គេ​លេង​នៅ Real

 

Bale ថា​ ឱកាស​ឈ្នះ Champions League ជា​មូលហេតុ​ដែល​គេ​លេង​នៅ Real

 

Bale ថា​ ឱកាស​ឈ្នះ Champions League ជា​មូលហេតុ​ដែល​គេ​លេង​នៅ Real

 

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ Goal