ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ

(ព្រះសីហនុ)៖ ប្តីចិត្តនរកម្នាក់ ដោយសារតែខឹងប្រពន្ធមិនឲ្យរួមភេទ ស្រាប់តែខឹងសម្លាប់ចោលតែម្តង ប៉ុន្តែលោកប្តីឃោឃៅនេះ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗតែម្តង។

អំពើឃាតកម្មខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ើក សាវឿន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅដូចខាងលើ បានប្រើដៃទះកំផ្លៀង និងច្របាច់កជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទស្រី អាយុ៤៦ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅដូចចំណុចខាងលើ បណ្តាលអោយស្លាប់ភ្លាមៗ ។

លោកស្នងការ បានបញ្ជាក់ថា «មូលហេតុ គឺស្រវឹងស្រាហើយខឹងប្រពន្ធមិនចូលដេកក្នុងបន្ទប់ជាមួយ ហើយរត់គេចខ្លួន តែ​ជនសង្ស័យត្រូវបានកម្លាំងយើង តាមឃាត់ខ្លួនបណ្តោះ​អាសន្ននៅអធិការ​ដ្ឋាន ដើម្បីបំពេញសំណុំ​រឿងបញ្ជូន​​ទៅការិយាល័យ​ជំនាញ»។

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ថា  ដែលហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៨ មេ​សា ២០១៦ នៅ​ក្នុងភូមិ​បឹង ឃុំ​មាន​រិ​ទ្ឋ ស្រុក​សណ្តាន់ ។

នេះបើតាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ កេ​ត ថា​ញ់ អាយុ​៤២​ឆាំ្ន មុខរបរ​ស៊ីឈ្នួល​កាប់​ឈើ រីឯ​ប្រ​ព​ន្ឋ​ដែល​ត្រូវ​ជន​នេះ​កាប់​ ត្រូវ​គល់​ក​ខាងក្រោយ គុំ​ត្រចៀក​ខាងឆ្វេង និង​ចំ​ចិញ្ចើម​ ហើយ​ស្លាប់​នោះ​ឈ្មោះ វ៉​ន សាំ អាយុ​៣៥​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុ​ង​ភូមិ​សំ​រិ​ទ្ឋ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន ករណី​ឃាតកម្ម​នេះ​ផ្តើម​ចេញពី​ការ​ឈ្លោះ​ ទាស់ទែង​គ្នា​ក្នុង​គ្រួសារ ហើយពីរ​នាក់​ប្តី​ប្រ​ព​ន្ធ ដែល​ពុំ​ទាន់​មានកូន​នេះ ត្រូវ​អ្នក​ភូមិ​ជិតខាង​អះអាង​ថា​តែង​ឃើញ​ផឹកស្រា​ស្រវឹង និង​ឈ្លោះប្រកែក​គ្នា​ជា​ប្រចាំ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ

ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ

ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ

ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ
ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ

ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ
រូបភាព៖ សពអ្នកទាំងពីរ