អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

ខេត្តកណ្តាល ៖ សោកនាដកម្ម​នៅ​ក្នុង​គ្រួសារ​មួយ ដែល​បាន​ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​បាន​​ស្លាប់​​យ៉ាង​អាណោច​អ​ធ័​ម ចំណែក​បុរស​ជា​ប្ដីបាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​ពេទ្យ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​ ។

​ជន​រង​គ្រោះ​ទាំងនោះ​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ធុន​យក្ស​ម៉ាក​ហ៊ី​ណូ​១​គ្រឿង​ទៀត ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង ក្នុង​ពេល​កំពុង​បើកបរ​ច្រាស់​គ្នា បណ្ដាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡាខ្ទេច​ទាំងស្រុង ​ក្លាយជា​ដែក​អេ​ត​ចាយ និង​បានកៀបជន​រង​គ្រោះ​ខាងលើ​ជាប់ និង​ប្រើ​ពេល​យ៉ាង​យូរ ទើប​គាស់​យក​ចេញ​​​រួច​ ។

គ្រោះថ្នាក់​ចរាចរ​មួយ​នោះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​ និង​៣០​យប់​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ​​ក្នុងភូមិ​ស្រះសង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។

ជន​រង​គ្រោះ​ខាងលើ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះយិ​ន បុប្ផា អាយុ​២៦​ឆ្នាំ និង​កូនស្រី​ស្លាប់​​​ឈ្មោះនី ​អាយុ​៥​ឆ្នាំ ចំណែក​បុរស​ជា​ប្ដី ​និង​ជា​អ្នកបើកបរ​រថយន្តឈ្មោះខៀវ រិ​ទ្ធី​ពិសិដ្ឋ អាយុ​២៩​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​បំផុត​អ្នក​ទាំងអស់​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ខ្នារ​តាន​ង ឃុំ​ស្វាយ​រំពេរ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ​ជិះ​រថយន្តម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា១​គ្រឿង​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D-1060 ចំណែក​រថយន្ត​បង្ក​ធុន​យក្ស​ម៉ាក ហ៊ី​ណូ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-2811​ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា ទាក់ទងនឹងករណីនេះដែរ គ្រួសា​មួយ​ជា​កម្មករ​រោងចក្រ ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ ពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវ​ អាយុ​១១​ខែ​ស្លាប់ ចំណែក​​ឪពុក​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ព្រែក​ក្ដាម​ (​ស្ពា​ន‌​មិ​ត្ត‌​ភា​ព‌​កម្ពុ​ជ‌ា​-​ចិ​ន‌​) ស្ថិត​ក្នុង​ភូ​ម‌ិ​ព្រែ​ក‌​ក្ដា​ម‌​១ ឃ‌ុំ​ក‌ោះ​ចិ​ន‌ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌ ។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ​ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ឈ្មោះ​ ឈូក នី អាយុ​២៥​ឆ្នាំ ជា​ម្ដាយ និង​កូនប្រុស​អាយុ​១១​ខែ​ម្នាក់ រីឯ​ឪពុក​រង​របួសស្រាល​ឈ្ម‌ោះ ញឹ​ក‌ គុណ អាយុ​២៩​ឆ្ន‌ាំ ។ ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-5973 និង​មាន​ទី​លំ​ន‌ៅ​ភូ​ម‌ិ​ត្រ​ពាំ​ង‌​រាំ​ង‌ ឃ‌ុំ​ត្រ​ពាំ​ង‌​រាំ​ង‌ ស្រុ​ក‌​‌​ព្រ‌ៃ​ឈ​រ‌ ខេ​ត្ត‌​កំ​ព​ង‌់​ចាម ។ ចំណែករ​ថយ​ន្ត‌បង្ករ​ហេតុ​ម៉ា​ក‌​ហ៊ីយ៉ាន់ដាយ​ ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ ព​ណ៌‌​ស ពា​ក‌់​ផ្លា​ក​លេ​ខ‌ ភ្នំពេញ‌ 3B-3508 ។

មន្ត្រី​នគរបាល​ដដែល​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា គ្រួសារ​ជន​រង​គ្រោះ ជា​កម្មករ​រោងចក្រ​នៅ​បែក​ចាន​បាន​ជិះ​ម៉ូតូឌុប​គ្នា​ ទៅ​ស្រុក​កំណើត​ ពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ ខណៈ​​ជិះ​មូ​តូ​ដល់​កន្លែង​កើតហេតុ​​ ស្រាប់​តែ​រថ​​យន្ដ​​ម៉ា​ក‌​ហ៊ី​យ៉ា​ន់​ដាយ​ បើ​ក‌​ឡើ​ង‌​ស្ពា​ន‌​ក្នុ​ង‌​ទិស​ដ‌ៅ​ ពី​លិ​ច‌​ទ‌ៅ​កើ​ត‌​(​ភ្នំ​ពេ​ញ‌​-​កំពង់​ចា​ម‌​) បា​ន‌​កៀរ​ដួល​ម៉ូ​ត‌ូ​ជន​រង​គ្រោះ​ដែ​ល‌​កំពុង​ ដែល​កំពុង​ជិះ​ស្រ​ប‌​ទិ​ស‌​គ្នា ហើយ​រថយន្ត​បាន​កិន​ ជន​រង​គ្រោះ​២​នាក់​ម្ដាយ​ និង​កូនប្រុស​អាយុ​១១​ខែ​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក អ្ន​ក‌​បើ​ក‌​បរ​ម៉ូតូ​ជា​ប្ដី​ និង​ជា​ឪពុក​រង​របួសស្រាល ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​ចត​ទុក​នៅ​លើ​ផ្លូវលំ​មួយ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍​ស្រុក​ បាន​តាម​រក​ឃើញ​រថយន្ត​បង្ក និង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ចំណែក​សព​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ

អាក្តាម​​តូចនិង​​អាធំបុក​គ្នា បានមហា​សោកនាដកម្ម​មួយ