Marcelo​ ចេញ​តិចនិក​អូស​បាល់​យប់មិញ​ ឲ្យ​កីឡាករ​ Man City ​ឈរ​មើល​តែម្ដង​ (វីដេអូ​)​

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមយក្សរបស់អេស្ប៉ាញ Real Madrid បានបំពេញក្ដីបំណងរបស់ខ្លួនឡើងទៅលេងក្របខ័ណ្ឌ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ក្រោយពេលធ្វើការប្រកួតឈ្នះ ក្រុមខ្លាំងរបស់អង់គ្លេស Man City ក្នុងលទ្ធផលសរុបទាំងពីរជើង ១ទល់នឹង០។

នៅក្នុងការប្រកួតនេះ កំពូលខ្សែការពារទាំង៤របស់ Real Madrid បានក្លាយជាកំផែងដ៏រឹងមាំ ដោយពួកគេបានបិទកីឡាករ Man City ស្ទើរតែមិនឲ្យមានឱកាសក្នុងការសុតបញ្ចូលទី។ ស្របគ្នានោះដែរ ខ្សែការពារឆ្វេងរបស់ក្រុម Marcelo បានចេញថ្វីជើងទាំងជួយសង្គ្រោះបាល់ និងជួយដល់ការចែកបាល់ដល់ក្រុមបានយ៉ាងល្អទៀតផង។

តាមរយៈនោះមានខណៈមួយដែលបង្ហាញថា Marcelo មានតិចនិកមិនចាញ់ខ្សែបម្រើ និងខ្សែប្រយុទ្ធល្អៗឡើយ ដោយនៅពេលនោះរូបគេបានអូសបាល់ដល់ដីកណ្ដាល រួចហើយក៏លោតបង្វិលជាន់បាល់ អូសដាច់កីឡាកររបស់ Man city ឲ្យឈរមើលតែម្ដង។ ខាងក្រោមជាវីដេអូបង្ហាញពីសកម្មភាពនេះ ដូច្នេះសូមទស្សនា។


Marcelo​ ចេញ​តិចនិក​អូស​បាល់​យប់មិញ​ ឲ្យ​កីឡាករ​ Man City ​ឈរ​មើល​តែម្ដង​ (វីដេអូ​)​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Marcelo​ ចេញ​តិចនិក​អូស​បាល់​យប់មិញ​ ឲ្យ​កីឡាករ​ Man City ​ឈរ​មើល​តែម្ដង​ (វីដេអូ​)​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កីឡា  ព័ត៌មាន
Tags: