សម្តេច​តេ​ជោផ្តល់​ប្រាក់លើកទឹកចិត្ត​ ​អ្នក​នាង​ពេជ្រ សោភា និង​លោក​ដេ​វីត

រាជធានីភ្នំពេញ​ ៖ ប្រភព​ពី​ផេ​ក​សិ​ល្បៈ​ករ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​នាងពេជ្រ សោភា និង​លោកដេ​វីត បាន​​ទទួល​​ថវិកា​លើក​ទឹក​ចិត្ត​ពី​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​តារា​ទាំង​ពីរ​ខាងលើ​នេះ​ បាន​និពន្ធបទ​​ថ្មី​ៗ ​មិន​ចម្លង​ពី​បរ​ទេស​។

ប្រភព​ខាងលើ​ បញ្ជាក់​ទៀតថា ដោយ​យោង​តាម​ការ​បង្ហើប​យ៉ាង​ច្បាស់​​ពី​មន្ត្រី​ថ្នាក់​ផ្កាយ​២​​​បញ្ជាក់​ថា ថវិកា​នេះ គឺជា​ការ​លើ​ទឹកចិត្ត​ដល់​តារា​ទាំង២ ​ដែល​បាន​​ខិតខំ​និពន្ធ​បទ​ចម្រៀង​ថ្មី​ មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ​ «រាំ​ញី​កែងជើង​» សម្រាប់​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​រាំ​កម្សាន្ត​ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​​នេះ​ ។ គួរបញ្ជាក់​ថា ទឹក​​ប្រាក់​​ដែល​​សម្តេច​តេជោ បាន​ផ្តល់​ជូន​តារាទាំង២នោះ គឺ​មាន​​ចំនួន​៤​មុឺន​ដុល្លារ ។

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា ដែលមានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើន បានដឹងរួចមកហើយថា គាត់គឺជាតារាចម្រៀងម្នាក់ ពោរពេញដោយភាពក្រមិចក្រមើម លេងពាក្យសម្តី ជាពិសេសជាមួយបទចម្រៀង ញាក់ៗកន្រ្តាក់អារម្មណ៍ ធ្វើយ៉ាងណាកំដរអារម្មណ៍ប្រិយមិត្តទាំងអស់ ឲ្យមានភាពរីករាយ។

ទន្ទឹមនឹងនេះផងដែរ គេសង្កេតឃើញថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ មានយុវជនយុវតីជាច្រើន បាននាំគ្នារាំលេងនៅតាមការរៀបចំ តាមបណ្តាសាលារៀន អង្គការ ឬស្ថាប័ន នានាជាដើម ដែលមើលទៅហាក់បីដូចជា មានភាពអធឹកអធ័មផងដែរ។

អ្នកនាង ពេជ្រសោភា រួមជាមួយ ងួន ចាន់ដេវីត បានចាប់ដៃគ្នា ខិតខំតាក់តែងនិពន្ធនូវចង្វាក់ និងសាច់ភ្លេងថ្មីៗ កន្រ្តាក់អារម្មណ៍ ដោយស្នាដៃខ្លួនឯងផ្ទាល់ ដើម្បីអបអរពិធីបុណ្យឆ្នាំថ្មីខាងមុខនេះ ទុកឲ្យប្រជាពលរដ្ឋខ្មែរបានរាំលេងកម្សាន្ត។ ក្នុងនោះ រួមមានបទ “ឡូយកប់លូ” “ស្រលាញ់បងម៉ែឲ្យជិះឆ្កែ” “រាំញីកែជើង” និងបទផ្សេងៗជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះ តាមរយៈទំព័រហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា បានសរសេរសារឆ្លើយតប ផ្ញើជូនទៅកាន់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ មានឈ្មោះថា “Sathy Ros” ក្រោយពីម្ចាស់គណនីរូបនោះ បានដាក់មតិរិះគន់អ្នកនាងថា “ប៉ុន្តែបទញីកែងជើងយកពីថៃទេ បើចេះនិពន្ធភ្លេងខ្លួនឯង ទើបល្អ រិះគន់ដើម្បីកែលម្អទេ”។ នាងឆ្លើយតបវិញថា “អរគុណណាស់ ចំពោះទឹកចិត្ត ដែលជួយខំលាបពណ៌ ចង់ប្រាប់ថា បើសិនជាមានបទនេះជាបទបរទេស ជួយ Copy Link ឲ្យមើលផង សូមបងប្អូន ដែលនៅប្រទេសថៃ ជួយប្រាប់ផង ថាថៃមានបទរាំញីកែងជើង ដែរឬអត់? ដូចជាមើលងាយទឹកចិត្តកូនខ្មែរដល់ហើយ សូមប្រាប់ឲ្យច្បាស់ថា សូម្បីក្បាច់រាំ ក៏បង្កើតថ្មីដែរ” ។

ដោយឡែកមួយវិញទៀត តាមរយៈទំព័រហ្វេសប៊ុកឈ្មោះថា Troll The Voice Cambodia បានបង្ហោះថា«Album 4 Vol ចូលឆ្នាំរបស់ពេជ្រ សោភា កក្រើករហូតទទួលងារថ្មីពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា ជាអ្នកនិពន្ធ អបអរសាទរចំពោះជោគជ័យថ្មីមួយ ដែលគាត់ខំប្រឹងប្រែងលើកស្ទួយ ដល់សិល្បៈចំរៀងខ្មែររហូតទទួលបានលទ្ធផលដ៏ល្អ មិនគួរអោយជឿ។អរគុណបងភា ដែលព្យាយាមធ្វើអោយ Original Song របស់កូនខ្មែរកំពុងតែចេញមុខលើឆាកអន្តរជាតិ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload