មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

ក្លឹប​ ​Chelsea ​បាន​​បង្ហាញ​ឯក​សណ្ឋាន​​ក្នុង​ដី​ Adidas​ ​ថ្មី​ សម្រាប់​ពាក់​នៅ​រដូវ​កាល​​ក្រោយ​ ២០១៦-១៧ កាល​ពី​ថ្ងៃ​​ពុធ​ម្សិល​មិញ។

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

អាវ​​ក្នុង​ដី​ថ្មី​នេះ​ រចនា​ម៉ូដ​ឡើង​ដោយ​មាន​ក​​​ប្លែក​ថ្មី​​រាង​អក្សរ​ V ​និង​មាន​​​​ឈ្មោះ​ក្រុម​ហ៊ុន​ជប៉ុន​ ដែល​ជា​ដៃ​គូ​សហការ​ Yokohama Tyres ​នៅ​ពី​មុខ​ដដែល។ រីឯ​ស្នាម​ឆ្នូត​៣​នៅ​​ផ្នែក​លើ​ស្មា គ្មាន​ទៀត​ទេ ខណៈ​ដែល​សាច់​ក្រណាត់​របស់​វា មាន​រូប​​​តោ​ផូស​ឡើង។ ចំណែក​ឯ​ អាវ​របស់​អ្នកចាំទី​គឺ មាន​ពណ៌​លឿង។

 

​ឈុត​ថ្មី​នេះ​​ នឹង​ពាក់​នៅ​រដូវ​កាល​ក្រោយ ក្រោម​ការ​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​សញ្ជាតិ​អ៊ីតាលី Antonio Conte។ ប៉ុន្តែ​ក្រុម​ Chelsea​ គ្រោង​នឹង​​​ពាក់​ឯក​សណ្ឋាន​ថ្មី​នេះ​ ​នៅ​កីឡដ្ឋាន​ Stamford Bridge ​ពេល​ពួកគេ​ប៉ះ​ក្រុម​ជើង​ឯក​ថ្មី​ Leicester City នៅ​ប្រកួត​ Premier League លើក​ចុង​ក្រោយ​រដូវ​កាល​នេះ​ នា​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដើម្បី​បង្ហាញ​​ដល់​អ្នកគាំទ្រ​ក្រុម​​តោ​ខៀវ ឲ្យ​បាន​ឃើញ​ជា​មុន៕

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

មើល​​ឈុត​រដូវ​កាល​​ថ្មី​ របស់​ក្រុម​ Chelsea ស្អាត​ឬ​អត់?

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail