រថយន្ត​ដឹកទំនិញ​១​គ្រឿង ​ចុះ​ពីលើ​ភ្នំ​ដាច់​កង់​ក្រោយ​ក្រឡាប់​ ស្លាប់​មនុស្ស​ម្នាក់​

រថយន្ត​ដឹកទំនិញ​១​គ្រឿង ​ចុះ​ពីលើ​ភ្នំ​ដាច់​កង់​ក្រោយ​ក្រឡាប់​ ស្លាប់​មនុស្ស​ម្នាក់​

ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ក្រោម​រូបចម្លាក់ ផ្លូវ​លើ​ឡើង​ភ្នំ ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​រថយន្ត​តាម​រី​ច្នៃ​ទ្រុង ដឹកទំនិញ​ចុះ​ពីលើ​ភ្នំ ស្រាប់តែ​ដាច់​កង់​ក្រោយ​ក្រឡាប់ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់។

លោក​វរសេនីយ៍ត្រី ហាស់ ហេង អធិការរង​ផ្នែក​សណ្ដាប់ធ្នាប់​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត ឈ្មោះ ឈិន រិទ្ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​ទួល​ទ្រាស ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ជា​ព្រូ​ឡាន ឈ្មោះ ហេង ចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ/ឃុំ​ដួន​តី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បើកបរ​រថយន្ត​កាម​រី​ច្នៃ​ទ្រុង ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ២A.០៧២៦ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។​

លោក​វរសេនីយ៍ត្រី ហាស់ ហេង អធិការរង​ផ្នែក​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា ករណី​នេះ ក្រោយ​ពី​កើតហេតុ​ភ្លាម អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យក​មក​សាក​សួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​និង​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕