ឆ្មក់​បង្ក្រាប​ទីតាំង​​បើក​ហ្គេម​ខុស​ច្បាប់​១​កន្លែង​​ រឹបអូស​ទូ​​ហ្គេម​បាន​១៣​ទូ​ និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់

ឆ្មក់​បង្ក្រាប​ទីតាំង​​បើក​ហ្គេម​ខុស​ច្បាប់​១​កន្លែង​​ រឹបអូស​ទូ​​ហ្គេម​បាន​១៣​ទូ​ និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់



ភ្នំពេញ​ ៖ ​កាល​ពី​ថ្ងៃ​ទី​០៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ កម្លាំង​សមត្ថកិច្ច​របស់​គណៈ​បញ្ជាការ​ឯកភាព​ ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ ​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​បើក​ហ្គេម​ ខុស​ច្បាប់​១​កន្លែង​នៅ​ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ ដោយ​រឹបអូស​​​ទូ​ហ្គេម​បាន​ចំនួន​១៣​ទូ​ ​យក​មក​រក្សា​ទុក​ និង​ត្រៀម​វាយ​កម្ទេច​ចោល​នៅ​ពេល​ខាង​មុខ តាម​បញ្ជា​ណែនាំ​របស់​លោក​ប៉ឹល កុសល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែនសុខ។

មន្ត្រី​ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ទូ​​ហ្គេម​នេះ​ បាន​បើក​​ធ្វើ​អាជីវកម្ម​ដោយ​លួចលាក់ ​ព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​ ពី​អាជ្ញាធរ​មូលដ្ឋាន​​ឡើយ​ ​ហើយ​នៅ​ពេល​សមត្ថកិច្ច​ចុះ​មក​ចាប់​បង្ក្រាប​ម្ចាស់​ទូ​ហ្គេម​នេះ ​គេច​មុខ​លាក់ខ្លួន​ពួន​អាត្មា​គេចវេះ​មិន​ហ៊ាន​ទទួល​ទោស​ទេ​ តែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គលិក​​មើល​ការ​ខុសត្រូវ​ចំនួន​៣​នាក់ (​ប្រុស​ម្នាក់ ​ស្រី​២​នាក់​)​យក​មក​សួរនាំ​ និង​បញ្ជូន​ទៅ​តុលាការ។

មនុស្ស​ចំនួន​៣​នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ជាក់ស្ដែង​ នៅ​ទីនោះ ​១/ ឈ្មោះ វ​ន្នី ធីតា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ​អ្នក​មើល​ការ​ខុស​ត្រូវ​ឲ្យ​ម្ចាស់​ទូ​ហ្គេម​នេះ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា​។ ២/​ឈ្មោះ ម៉ែន ជី​ម៉ី​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក។ ៣/ ឈ្មោះ ផាន់ ភា​រុណ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក។

លោក​វរសេនីយ៍ឯក​ ម៉ក់ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ តែង​មាន​ប្រសាសន៍​ថា ទីតាំង​​បើក​ហ្គេម​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ជា​កន្លែង​សម្រាប់​ជន​សង្គម​ងងឹត​ជួញដូរ​ថ្នាំញៀន​ ដែល​ព័ត៌មាន​នេះ​ភាគ​​ច្រើន​លើសលប់​​នៅ​ពេល​សួរនាំ​ជនល្មើស​ បាន​ឆ្លើយ​ថា ណាត់​ជួប​គ្នា​លក់ដូរ​ថ្នាំញៀន​នៅ​កន្លែង​ទូ​​ហ្គេម ​ហើយ​​​ម្ចាស់​ទូ​ហ្គេម​មួយ​ចំនួន​ក៏​លួច​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ និង​ផ្ដល់​ទីតាំង​ឲ្យ​សេព​ថ្នាំញៀន​ដែរ។ ដូច្នេះ​កន្លែង​​បើក​ហ្គេម​ មិនមែន​ត្រឹម​តែ​ខុសច្បាប់​ ពង្វក់​ក្មេងៗ​ឲ្យ​​​ភ្លេច​ការសិក្សា​ គេច​មិន​ចូល​សាលារៀន​ប៉ុណ្ណោះ​ទេ ​វា​ថែមទាំង​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត​ផង៕
ឆ្មក់​បង្ក្រាប​ទីតាំង​​បើក​ហ្គេម​ខុស​ច្បាប់​១​កន្លែង​​ រឹបអូស​ទូ​​ហ្គេម​បាន​១៣​ទូ​ និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់

ឆ្មក់​បង្ក្រាប​ទីតាំង​​បើក​ហ្គេម​ខុស​ច្បាប់​១​កន្លែង​​ រឹបអូស​ទូ​​ហ្គេម​បាន​១៣​ទូ​ និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់