ស្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លួច​រស់នៅ​ខុសច្បាប់ ក្រោម​ដំបូល​អង្គការ​

ស្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លួច​រស់នៅ​ខុសច្បាប់ ក្រោម​ដំបូល​អង្គការ​

រាជធានី​ភ្នំពេញ : ស្រី្ត​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់ខ្លួន ក្រោយ​លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ ក្រោម​ស្លាក​យីហោ “​អង្គការ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​” ដែល​ស្ថិត​នៅផ្ទះ​លេខ A48 ផ្លូវ​បេតុង ក្រុមទី​2 ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នា​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០១៦​។​


​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សី​ទ្បា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​ទទួលបាន​ព័ត៌មាន និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ រួមសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចុះ​ត្រួ​ពិនិត្យ​ទី​តាំ​ខាងលើ ដែល​ពួកគេ​កំពុង​លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់​។​


​ស្ត្រី​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានឈ្មោះ CHANH THY ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ទីតាំង​ខាងលើ​។ ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ បាន​ចូលរួម​ដោយ​នគរបាល​ខណ្ឌឫស្សីកែវ និង​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ដើម្បី​ចុះ​ប្រតិបត្តិការ​ទីតាំង​ខាងលើនេះ​៕

ស្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លួច​រស់នៅ​ខុសច្បាប់ ក្រោម​ដំបូល​អង្គការ​ ស្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លួច​រស់នៅ​ខុសច្បាប់ ក្រោម​ដំបូល​អង្គការ​ ស្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លួច​រស់នៅ​ខុសច្បាប់ ក្រោម​ដំបូល​អង្គការ​  ស្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លួច​រស់នៅ​ខុសច្បាប់ ក្រោម​ដំបូល​អង្គការ​