សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​អង្គរ​បាន ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម : ប៉ុន្មាន​ម៉ោង​មុននេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ វត្ត​កែវ​មុនី (​ហៅ​វត្ត​អង្គរ​បាន​) នៅ​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​បណ្តាញ​សង្គម​របស់​សម្តេច​។​

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​អង្គរ​បាន ខេត្តកំពង់ចាម​

​ខណៈ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំពុងធ្វើដំណើរ​តាម​រថយន្ត​ទៅកាន់​វត្ត​កែវ​មុនី​ហៅ​វត្ត​ថ្មី​ដែល​ស្ថិតនៅ​ភូមិ​អង្គ​របា​នទី​៩ ក្នុង​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ដើម្បី​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះវិហារ​ថ្មី ដែលមាន​ចម្ងាយ​ផ្លូវ​១២០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅកាន់​ទី​អារាម​សាសនា ដែល​ត្រូវ​កាត់​ឬ​សសី​មា​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ​៕

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​អង្គរ​បាន ខេត្តកំពង់ចាម​  សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​តាម​រថយន្ត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​អង្គរ​បាន ខេត្តកំពង់ចាម​