ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

​ប្រទេស​ថៃ​៖​ បុរសជនជាតិ​ថៃ​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​ចាប់​ស្ត្រី​ខ្មែរ​ដែល​មាន​ប្តី​ និង​មាន​ទាំង​កូន​ទៅ​ហើយ​នោះ​ រុញ​បញ្ចូល​ក្នុង​រថយន្ត​ដឹក​យក​ទៅ​រំលោភ​យ៉ាង​ព្រៃផ្សៃ​ជាទី​បំផុត​ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ប្រចាំ​ស្រុក​ខ្ល​ង​លឹ​ក​ តាម​ប្រមាញ់​និង​ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២​ រសៀល​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ខណៈ​ដែល​ជន​នេះ​កំពុង​សម្ងំ​បង្ខាំង​នារី​រង​គ្រោះ​នៅ​ក្នុង​ទីតាំង​រី​សត​មួយ​កន្លែង​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេសសៀម​ ។​

កាលពី​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ត្រង់​ចំនុច​ផ្លូវ​សាលា​ដែង​ ខាងក្រោយ​ហាង​ អឹ​ម​ អឹ​ម​ ស្ថិត​ក្នុង​ឃុំ​ប៉ា​រ៉ៃ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​នាក់​បាន​បើករថយន្ត​ម៉ាក​ អ៊ី​ស៊ុ​យ​ស៊ុ​យ​ ព៌​ណ​ស​ មក​ចាប់​ស្ត្រី​ម្នាក់​ឈ្មោះ​ជ័យ​ សុ​ផ​ន​ អាយុ​២៧​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ រស់នៅ​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ដែល​បច្ចុប្បន្ន​ទៅ​រស់នៅ​ក្នុង​ផ្សារ​រោង​ក្លឿ​ ប្រទេស​ថៃ​ជាមួយនឹង​ស្វាមី​ឈ្មោះ​ សាន់​ វិទូ​អាយុ​២៧​ឆ្នាំ​ដូច​គ្នា​ ដោយ​មានកូន​ម្នាក់​អាយុ​៦​ឆ្នាំ​ ខណៈ​ដែល​នាង​កំពុង​ឈប់​សំចត​រឺ​ម៉ក​ម៉ូតូ​ដើម្បី​លក់​ប្រហិត​ចៀន​ និង​ភេសជ្ជៈ​ ដោយ​ទាញ​ដៃ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ហើយ​បើក​ចេញ​ទៅ​បាត់​ស្រមោល ។​
​បន្ទាប់​ពី​ស្វាមី​របស់​នាង​បាន​ដាក់​ពាក្យ​ប្តឺ​ង​នៅ​ស្ថានីយ៍​តម្រួត​ថៃ​ប្រចាំ​ស្រុក​ខ្ល​ង​លឹ​ករួច​មក​ ទើប​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ ដោយ​កំលាំង​បាន​នាំ​នារី​រង​គ្រោះ​មក​ជាមួយ​ផង​ដើម្បី​​សាកសួរ​ នៅ​ក្នុង​ស្ថានីយ៍​តម្រួត​ ប៉ុន្តែ​ដោយសារ​តែ​នាង​មានការ​ភ័យ​ខ្លាច​ខ្លាំង​ពេក​ ទើប​សមត្ថកិច្ច​សម្រេច​បញ្ជូន​នាង​ទៅ​កាន់​ស្នាក់​ការ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ខេ​ត្រ​ស្រះ​កែវ​ដើម្បី​សាកសួរ​ពីដំណើរដើមទង ។​
ស្ថិត​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​ វ៉ា​យុ​ អាក់​សន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​៦​ ឃុំ​ថង​មង្គល​ ស្រុក​បាង​សៈ​ផា​ន​ ខេត្ត​ប្រាក់​ជួប​ មាន​មុខរបរ​បើកហាង​កាត់​កញ្ចក់​គ្រប់​ប្រភេទ​ ដោយ​គេ​បាន​សារភាព​ថា​ ករណី​នេះ​គឺ​មិនមែន​ជា​ការ​ចាប់រំលោភ​នោះ​ទេ​ តែ​នេះ​គឺ​នាង​ស្ម​គ្រ័​ចិត្ត​ និង​ពេញចិត្ត​ទៅ​ដោយ​ខ្លួនឯង(Sic)​ ។​
បុរស​ជនសង្ស័យ​រូប​នេះ​បាន​រំលឹក​ថា​ រូបគេ​បាន​ស្គាល់​នាង​ទើបតែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ កាលដែល​រូបគេ​មក​កាត់​កញ្ចក់​នៅ​ក្នុងស្រុក​អារញ្ញ​ ហើយ​កាល​ណោះ​នាង​បាន​ទៅ​លក់​ប្រហិត​ចៀន​នៅ​ទីនោះ​ ដោយសារ​តែ​រូប​សម្ផស្ស​របស់​នាង​បាន​ធ្វើ​អោយ​ការ​ស្រលាញ់​របស់​ខ្លួន​កាន់តែ​មាន​ទំហំ​ធំ​ឡើងៗ​ បើ​ទោះបីជា​គេ​បានដឹង​ថា​នាង​មាន​ស្វាមី​ និង​កូន​តូច​យ៉ាងណា​ក៏​ដោយ​ ក៏​មិន​អាច​ទប់ចិត្ត​មិន​អោយ​ស្រលាញ់​បាន​ឡើយ​ ទើប​នៅ​ទីបំផុត​ក៏​សម្រេចចិត្ត​នាំ​មិត្តភក្តិ​ទៅ​នាំ​នាង​មក​កាន់​ទីតាំង​រី​សត​មួយ​កន្លែង​ក្នុងស្រុក​ខ្ល​ង​ហាត ទឹកដីសៀម​ ។​

​ជាមួយគ្នានេះដែរ ​នាង​ ជ័យ​ សុ​ផ​ន​ បាន​ឆ្លើយ​បំភ្លឺ​ដល់​សមត្ថកិច្ច​ និង​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ថា​ ជនសង្ស័យ​ខាងលើ​បាន​ចាប់​នាង​រុញ​បញ្ចូល​ឡាន​ ហើយ​បើក​ចូល​ទៅ​ក្នុង​ទីតាំង​រី​សត​មួយ​កន្លែង​ ដោយ​បាន​ចាប់បង្ខំ​នាង​ដើម្បី​រំលោភ​រហូត​បាន​សម្រេច​ ដែល​ក្នុង​នោះ​មាន​ទាំង​បក្ខពួក​ចំនួន​៣​នាក់​ផង​ ដោយ​មានការ​គំរាម​នាង​ថែម​ទៀត​ ដូច្នេះ​ហើយ​បានជា​នាង​សុខចិត្ត​ទ្រាំ​ខាំមាត់​ ដើម្បី​បាន​ជួប​មុខ​ស្វាមី​ និង​កូន​សម្លាញ់ស្មើកែវភ្នែក​ ។​
បុរសជាស្វាមី​ស្រ្តីរងគ្រោះ ឈ្មោះ​ សាន់​ វិទូ​ បាន​ត្រឹមតែ​ឱបកូន​បង្ហូរទឹកភ្នែក​តែ​ប៉ុណ្ណោះ​ ក្រោយ​ពី​បានឮ​សម្តី​ភរិយា​របស់​ខ្លួន​និយាយ​ថា ​នាង​ត្រូវ​បាន​គេ​ចាប់រំលោភ​រួច​មក​ ដោយ​មិនដឹង​ថា​ តើ​ត្រូវ​ជួយ​នាង​តាម​វិធី​ណា​ ។​ នៅ​ពេល​នោះ​ដែរ​ ក្រុម​តម្រួត​ថៃ​បាន​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ចំនួន​ពីរ​បទល្មើស​ គឺ​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​បទ​រំលោភ​សេពសន្ថវៈ យ៉ាងព្រៃផ្សៃនោះ ​។​
​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ថៃ​អោយធ្វើ​យ៉ាងណា​ដាក់ទោស​ទណ្ឌ​ដល់​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​ស្ត្រី​ខ្មែរ​យ៉ាង​សាហាវយង់ឃ្នង​បែប​នេះ​ ហើយ​​ស្ត្រី​រង​គ្រោះ​ក៏​បាន​បញ្ជូន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ​ហើយ​ ហើយជនសង្ស័យ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ដោយឡែក​ចំពោះ​សំណង​រដ្ឋប្បវេណី​ គេ​មិន​ទាន់​ដឹង​ថា​ តើ​តុលាការ​សម្រេច​ទាមទា​អោយ​ជន​រង​គ្រោះ​ប៉ុន្មាន​នោះ​ឡើយ​ ព្រោះ​នៅ​ពេល​នេះ​ជនសង្ស័យ​ហាក់​គ្មាន​ការ​តក់ស្លុត​អ្វី​បន្តិច​ឡើយ​ ៕
ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​

ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​
ករណីជនជាតិថៃ ២ នាក់ចាប់ស្ត្រីជនជាតិខ្មែរលក់ភេសជ្ជៈដាក់ឡានទាំងកណ្ដាលថ្ងៃចេស នៅផ្សារឡុងគឿ ទៅរំលោភរហូតបានសម្រេច យ៉ាងព្រៃផ្សៃ
ករណីចាប់ស្ត្រីខ្មែរលក់ភេសជ្ជៈនៅក្លឿរ តម្រួតថៃឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីចាប់រំលោភបូក នារីរងគ្រោះពេញ១យប់

ប្រភព៖ Nokorwatnews

អ្នកនឹងចូលចិត្ត

  • ស្តាប់​ការ​រៀបរាប​របស់​ជនជាតិ​ថៃ​ ដែល​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​នៅ​ផ្សារ​រុង​ក្លឿ​រ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កំសាន្ត
Tags: