ចង់ដឹង​ទេ​! សព្វថ្ងៃ​មេដឹកនាំប្រទេសកូរ៉េខាងជើង មាន​ស្រីក្មេង​នៅក្បែរ​ខ្លួន​ជាច្រើន​នាក់​សម្រាប់ធ្វើ​អ្វី​?

ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ដោយបាននិយាយថា សព្វថ្ងៃមានក្រុមនារីវ័យក្មេងជាច្រើននាក់តែងតែដើរតាមលោក គីម ជុងអ៊ុន ទៅគ្រប់ទីកន្លែង ហើយពួកនាងគឺជាអ្នកបម្រើគ្រប់សេចក្ដីត្រូវការរបស់មេដឹកនាំផ្ដាច់ការរូបនេះ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រីវ័យក្មេងទាំងនោះភាគច្រើនមានអាយុត្រឹម តែ ១៣ ឆ្នាំប៉ុណ្ណោះ ។ ពួកនាងត្រូវបានចាប់ខ្លួនឲ្យទៅបម្រើលោក គីម ជុងអ៊ុន នៅពេលដែលបានជួបក្រុមទាហ៊ានដោយចៃដន្យ ហើយក្មេងស្រីខ្លះទៀតគឺជាសិស្សដែលរៀននៅក្នុងសាលាជាមួយគ្នាទៀតផង ។ ក្រុមនារីវ័យក្មេងទាំងនោះទៀតសោតត្រូវបានពិនិត្យព្រហ្មចារីយ៉ាងល្អិតល្អន់ពីសំណាក់គ្រូពេទ្យជំនាញដោយត្រូវប្រាកដថាពួកនាងមិនធ្លាប់រួមភេទជាមួយមនុស្សប្រុសណាម្នាក់ឡើយ មុននឹងជ្រើសយកធ្វើជានារីបម្រើដែលនៅក្បែរខ្លួនលោក គីម ជុងអ៊ុន ។

ចង់ដឹង​ទេ​! សព្វថ្ងៃ​មេដឹកនាំប្រទេសកូរ៉េខាងជើង មាន​ស្រីក្មេង​នៅក្បែរ​ខ្លួន​ជាច្រើន​នាក់​សម្រាប់ធ្វើ​អ្វី​?

ទាក់ទងជាមួយក្រុមនារីវ័យក្មេងដែលតែងតែនៅក្បែរខ្លួនមេដឹកនាំប្រទេសកូរ៉េខាងជើងទាំងនោះដែរ ធ្លាប់ត្រូវបានគេនិយាយថា មិនមែនជានារីសម្រាប់បម្រើផ្លូវភេទរបស់លោក គីម ជុងអ៊ុន ឡើយ ប៉ុន្តែទោះជាយ៉ាងណាមានប្រភពមិនបញ្ចេញឈ្មោះមួយចំនួនបានលើកឡើងថា វាមិនមែនជាការពិតទេដែលនិយាយថាក្រុមនារីវ័យក្មេងទាំងនោះមិនមែនជានារីបម្រើផ្លូវភេទរបស់លោក គីម ជុងអ៊ុន ។

មានស្រី្តមិនបញ្ចេញឈ្មោះម្នាក់បានភាសខ្លួនពីកូរ៉េខាងជើងទៅកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១០ ហើយនាងបាននិយាយឲ្យដឹងថា កាលនាងនៅអាយុ ១៥ ឆ្នាំ ក្រុមកងសន្ដិសុខរបស់កូរ៉េខាងជើងបានចាប់ខ្លួននាងពីសាលារៀន ហើយថែមទាំងសួរដេញដោលថា នាងធ្លាប់បានរួមភេទជាមួយមនុស្សប្រុសណាម្នាក់ឬអត់ ។

ចង់ដឹង​ទេ​! សព្វថ្ងៃ​មេដឹកនាំប្រទេសកូរ៉េខាងជើង មាន​ស្រីក្មេង​នៅក្បែរ​ខ្លួន​ជាច្រើន​នាក់​សម្រាប់ធ្វើ​អ្វី​?

នារីមិនបង្ហាញអត្តសញ្ញាណដដែលបានបន្តថា នាងបានប្រើជីវិតពេញមួយទសវត្សរ៍ដើម្បីបម្រើលោក គីម ជុងអីល (Kim Jong-il ) ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ហើយនាងមិនត្រូវបានលោក គីម ជុងអីល បំពានផ្លូវភេទឡើយ ប៉ុន្តែនាងជឿជាក់ថា បើសិនជានៅបន្តរស់នៅក្បែរអតីតមេដឹកនាំផ្ដាច់ការខាងលើឲ្យយូរជាងនេះបន្តិចទៀតនាងនឹងត្រូវក្លាយជានារីបម្រើផ្លូវភេទរបស់លោក គីម ជុងអីល ជាក់ជាមិនខាន ។

ជាមួយគ្នានេះដែរមានអតីតទាហ៊ានរបស់លោក គីម ជុងអីល ម្នាក់បាននិយាយឲ្យដឹងថា លោក គីម ជុងអីល ក៏មាននារីវ័យក្មេងជាច្រើននាក់នៅក្បែរខ្លួនលោកដូចគ្នានេះដែរ ។ អតីតទាហ៊ានខាងលើបានបញ្ជាក់ថា «សព្វថ្ងៃលោក គីម ជុងអ៊ុន គឺជាអ្នកបន្តវេណ (មានស្រីក្មេងជាច្រើននាក់នៅក្បែរខ្លួន) ពីឪពុករបស់លោកហើយ» ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ចង់ដឹង​ទេ​! សព្វថ្ងៃ​មេដឹកនាំប្រទេសកូរ៉េខាងជើង មាន​ស្រីក្មេង​នៅក្បែរ​ខ្លួន​ជាច្រើន​នាក់​សម្រាប់ធ្វើ​អ្វី​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កំសាន្ត
Tags: