ម៉ោង៣និង៣០នាទី​រសៀលនេះ ​ប្រមុខការទូតខ្មែរ​ជួបទូតទំាងអស់

រាជធានីភ្នំពេញ ៖ ​លោកទេសរដ្ឋមន្រ្តី បា្រក់ សុខុន ​រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​បានកោះអញ្ជើញ​ឯកអគ្គរាជទូត-​រដ្ឋទូតនិងស្ថានកុងស៊ុលទំាងអស់​ប្រចំាកម្ពុជាចូលរួមប្រជុំនៅទីស្តីការ​ក្រសួងការបរទេស​វេលាម៉ោង៣និង៣០ រសៀលថ្ងៃទី០៥ ​ឧសភា ២០១៦ ។

យ៉ាងណាក៍ដោយ ​មិនទាន់ប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់ថា ​តើជំនួបខាងលើនេះ​នឹងពិភាក្សាអំពីបញ្ហាអ្វីខ្លះនោះទេ​ ប៉ុន្តែការ​វិវត្តនៃ​ស្ថានការណ៍នយោបាយនៅកម្ពុជា​នាពេលថ្មីៗនេះ ​ពិសេសការឃុំខ្លួនតំណាងរាស្រ្ត ​មន្រ្តីអង្គការសិទ្ឋិមនុស្ស​និងគ.ជ.ប អាច​ជាប្រធានបទ​ក្តៅដែលលោកប្រមុខការទូតខ្មែរនឹង​ត្រូវលើកពន្យល់បកស្រាយ​ក្រុមមន្រ្តីស្ថានទូតទំាងនោះ ៕