​អាកាសធាតុ​ក្តៅ គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​អាកាសធាតុ​ក្តៅ គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​អាកាសធាតុ​គឺ​ចាប់ផ្តើម​ក្តៅ​ឡើងៗ​ហើយ ដូចនេះ​អ្នក​ត្រូវតែ​មើលថែទាំ​ខ្លួន​ឲ្យបាន​ល្អ​នៅរ​ដូវ​ដែល​ក្តៅ​បែបនេះ ព្រោះ​វា​អាច​ប៉ះពាល់​សុខភាព​អ្នក​បាន​នៅពេល​ដែល​អ្នក​មិន​ប្រយ័ត្ន​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ទៅ​?

​មិន​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​ហ្គែស​ច្រើន​
​នៅពេល​ដែល​អ្នក​ស្រែក​ទឹក​ខ្លាំង អ្នក​មិន​ត្រូវ​ញ៉ាំ​ទឹក​ច្រើន ហើយ​លឿន​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​មាន​សម្ពាធ​ជាខ្លាំង ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​វិលមុខ ដង្ហើម​ខ្លី​ទៀតផង ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ទឹក​តិច ហើយ​សម្រាក​មួយ​ភ្លេត​ទើប​ញ៉ាំ​ទៀត​។ ចំណែក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គែស​វិញ បើ​អ្នក​ញ៉ាំ​ច្រើន វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ​អ្នកបាន ធ្វើឲ្យ​រំលាយ​អាហារ​មិនបាន​ល្អ ប៉ះពាល់​ដល់​ក្រលៀន និង​ធ្វើឲ្យ​អ្នក​ធាត់​បាន​។​

​មិន​ត្រូវ​ញ៉ាំ​របស់​ត្រជាក់​ច្រើន​
​នៅក្នុង​អាកាសធាតុ​ដ៏​ក្តៅ​បែបនេះ ប្រសិន​ជា​អ្នក​ពិសារ​របស់​ដែល​ត្រជាក់​ច្រើន​ដូចជា ការ៉េម នោះ​វា​នឹង​អាច​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ដំណើរការ​លឿន​ជាង​មុន ដែល​អាច​ធ្វើឲ្យ​អាហារ​ផ្សេងៗ​មិន​អាច​ស្ទុក​ទុក​ក្នុង​ពោះវៀនតូច​បានយូរ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​រាងកាយ​អ្នក​ដោយ​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ឡើយ​។​

​មិន​ត្រូវ​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំងពេក​
​នៅពេល​ដែល​អ្នក​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំងពេក នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នកងាយ​ឈឺ​ខ្លាំងណាស់ ដោយសារ​តែ​សីតុណ្ហភាព​នៅក្នុង និង​នៅ​ក្រៅ​គឺ​ខុស​គ្នា​ខ្លាំងណាស់ នោះ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ វា​នឹង​ងាយ​ធ្វើឲ្យ​អ្នក​ផ្តាសាយ​បំផុត​។​

​បញ្ចេញ​ជាតិពុល​
​ប្រសិន​ជា​អ្នក​មិន​ចង់ឲ្យ​ជាតិពុល​បន្សល់ទុក​ក្នុង​រាងកាយ​អ្នក​ច្រើន អ្នក​មិន​ត្រូវ​ជក់បារី និង​ផឹកស្រា​ច្រើន​នោះ​ទេ ម្យ៉ាង​ទៀត​ក៏​មិន​ត្រូវ​ញ៉ាំ​សាច់​អាំង និង​អាហារ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​មួយចំនួន​ដែរ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​ហាត់ប្រាណ​ដើម្បី​អាច​បញ្ចេញ​ញើស​ចេញមកក្រៅ នោះ​ជាតិពុល​នឹង​អាច​បញ្ចេញ​មក​ក្រៅ​បាន​ដូចគ្នា​។​

​សម្រាក​ឲ្យបាន​ច្រើន
​អ្នក​ត្រូវ​តែ​សម្រាក​ឲ្យបាន​ច្រើន​នៅក្នុង​អាកាសធាតុដ៏​ក្តៅ​បែបនេះ ដោយ​អ្នក​អាច​គេង​ថ្ងៃត្រង់​រយៈពេល​មួយ​ម៉ោង​ទៅ​ពីរ​ម៉ោង​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានកម្លាំង​គ្រប់គ្រាន់ ហើយ​មិន​សូវ​មាន​អារម្មណ៍​ហត់​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។