មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!

6 Videos


ក្រោយពីស្ងប់ស្ងាត់ការថតរឿងមួយរយៈមក ពេលនេះតារាសម្តែងធ្មេញច្រពើស មាន សូនីតា ត្រៀមនឹងបង្ហាញស្នាដៃថ្មីជាបន្តបន្ទាប់ ដែលមានទាំងរឿងដុំ និង រឿងបែបអប់រំ ។ រាជនីក្រម៉ារូបនេះរំពឹងថា រឿងរបស់នាងនឹងទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់មហាជន ។

មាន សូនីតា បានប្តូរចិត្ត ដោយយល់ព្រមថតរឿងខ្មោច ដែលកន្លងមក នាងមិនទទួលថត រឿងបែបនេះឡើយ ។ ប៉ុន្តែពេលនេះ មាន សូនីតា បានសម្រេចយល់ព្រមថតរឿង«បណ្តឹងខ្មោចស្រីទាំង ប្រាំ» ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីពាន់ ភួងបុប្ជា ។ រឿងនេះមានការចូលរួមសម្តែងពីតារាស្រីល្បីៗជា ច្រើនដួងដែលមានដូចជា សូដា នីតា សុខ សោម៉ាវត្តី នី មុន្នីនាថ ទឹម រដ្ឋា នេត សុចរិយ៉ា និង លោក យែ៉ម សំអូន ជាដើម ។

មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!

ក្នុងរឿងនោះ មាន សូនីតា ត្រូវសម្តែងជាតួអង្គខ្មោចស្រី ក្រោយពីនាងត្រូវលោក យែ៉ម សំអូន សម្លាប់ ។ ក្នុងនោះ លោក យ៉ែម សំអូន សម្តែងជាតួឧកញ៉ា ដែលមានភរិយា សម្តែងដោយ សូដា នីតា តែ លោកជាមនុស្សប្រុសស្រលាញ់ប្រុស ។ ដោយសារខ្លាចគេដឹង លោកតែងតែទាក់ទងស្រីៗដើម្បីអោយ ស្រលាញ់ខ្លួន តែក្រោយមកបានសម្លាប់ជាបន្តបន្ទាប់…។ ក្រោយពីបញ្ចប់ការថតរឿងរបស់អ្នកស្រី ពាន់ ភួង បុប្ជា មាន សូនីតា ក៏មានគម្រោងថតរឿង«សុភមង្គលដៃគូរ»អោយកម្មវិធីឡូយ ៩ ដែលរួមសំដែងជាមួយ ស្រីស្អាត ប៊ីរីយ៉ា ។

ក្រៅពីជាតារាសម្តែងដ៏ស្រស់ស្អាត មាន សូនីតា ត្រូវបានគេចាត់ទុកជាតារា ដែលបានចូលរួមជាមួយ ការងារសង្គម ។ ជាពិេសសនាងបានព្យាយាមលើកស្ទួយដល់ក្រម៉ាខ្មែរ ដោយយកមកច្នៃជាម៉ូដសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និង ម៉ូដប្លែកៗដែលនាងតែងតែពាក់ចូលរួមនៅក្នុងកម្មវិធីនានា រួមទាំងកម្មវិធីរាត្រីសមោសរផងដែរ ៕ចេនី

មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!
មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!
មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!
មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!
មាន សូ​នី​តា ថត​រឿង​ផ្ទួនៗ​!