Joe Cole ចុះកុងត្រាទៅក្លិបលេងក្នុងលីកលំដាប់ទី២ អាមេរិកវិញ

អតីតជម្រើសជាតិអង់គ្លេស និងជាកីឡាកររបស់តោខៀវ Chelsea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិបលំដាប់ទីពីររបស់អាមេរិក គឺក្លិប Tampa Bay Rowdies។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់ក្លិបនេះកាលពីម្សិលមិញ។
Joe-Cole
ខ្សែបម្រើប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ នឹងមកចូលរួមលេងក្នុងលីក North American Soccer League (NASL) ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ ២០១៧ ជាមួយនិងជម្រើសបន្តកុងត្រាដល់ឆ្នាំ ២០១៨ ផងដែរ។

លោក Stuart Campbell គ្រូបង្វឹក Rowdies បាននិយាយថា «Joe គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ជាកីឡាករដែលខ្ញុំបានស្គាល់ច្បាស់ តាំងពីខ្ញុំនៅអង់គ្លេស»។
Cole ផ្ទេរមក Rowdies ក្រោយចាកចេញពីក្លិបលីកលំដាប់ទី៣ អង់គ្លេស Covertry ដែលជាក្លិប ដែលរូបគេបានលេងជាលក្ខណៈខ្ចីជើង ពីក្លិប Aston Villa កាលពីឆ្នាំ ២០១៥៕