Ter Stegen បង្ហាញ​ជំហរ​ថា​នឹង​បន្ត​ស្នាក់​នៅ Barcelona

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ SPORT ថ្ងៃ​ម្សិលមិញ Ter Stegen បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា​នឹង​នៅ ទឹក​ដី Nou Camp ជាមួយ Barcelona បន្ត​ទៀត​សម្រាប់​រដូវ​កាល​ក្រោយ។

 

Ter Stegen បង្ហាញ​ជំហរ​ថា​នឹង​បន្ត​ស្នាក់​នៅ Barcelona

 

 

ការ​និយាយ​បែបនេះ​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ ដោយ​សារ​២ឆ្នាំ កន្លង​មក​រូបគេ​ចំណាយ​ពេល​ភាគ​ច្រើន​អង្គុយ​កៅអី​បម្រុង។

 

 

ជា​ទូទៅ​អ្នកចាត់ការ Luis Enrique បាន​ដាក់ Ter Stegen ឲ្យ​លេង​តែ​នៅ​ក្របខ័ណ្ឌ Champions League និងCopa del Rey ប៉ុណ្ណោះ​ដោយ​ La Liga វិញ​លោក ផ្ដល់​ឱកាស​ឲ្យ Claudio Bravo លេង​ជា ជម្រើស​ទី​១។ យ៉ាង​ណា​ក៏​ដោយ​នៅ​ចុង​សប្ដាហ៍​នេះ Ter Stegen នឹង​មាន​មុខ​ក្នុង​ជម្រើស​ដំបូង​ទល់​នឹង Espanyol ព្រោះ​តែ Bravo រង​របួស​កាល​ពី​ប្រកួត​ជាមួយ Real Betis។

 

 

ឆ្លើយតប​នឹង​សំនួរ​ពាក់ព័ន្ធ​អនាគត​នៅ Barcelona អតីត​កីឡាករMönchengladbach​បាន​ប្រាប់​ថា៖ “ខ្ញុំ​រីករាយ​នៅ​ទីនេះ ហើយ​ខ្ញុំ​ចង់​បន្ត​នៅ Nou Camp។ ខ្ញុំ​ពេញចិត្ត​នឹង​ការ​រស់នៅ​ក៏​ដូចជា​ជីវិត​នៅ​ទីក្រុង Barcelona៕”

 

 

Ter Stegen បង្ហាញ​ជំហរ​ថា​នឹង​បន្ត​ស្នាក់​នៅ Barcelona

 

Ter Stegen បង្ហាញ​ជំហរ​ថា​នឹង​បន្ត​ស្នាក់​នៅ Barcelona

 

Ter Stegen បង្ហាញ​ជំហរ​ថា​នឹង​បន្ត​ស្នាក់​នៅ Barcelona

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English