ករណី​ដី​បឹង​ចចូត ឈ្មួញ​នៅតែ​រំលោភ​យក អាជ្ញាធរ​បាន​ត្រឹម​​ប្រាប់​

ករណី​ដី​បឹង​ចចូត ឈ្មួញ​នៅតែ​រំលោភ​យក អាជ្ញាធរ​បាន​ត្រឹម​​ប្រាប់​

​កោះកុង ៖ បឹង​ចចូត ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​បទុម​សាគរ​តែ​ប្រាស្រ័យ​ផល តាមរយៈ​ការ​ច្រូត​យក​ចចូត​មក​ធ្វើជា​កន្ទេល​លក់​ ដើម្បី​ដោះ​ស្រាយ​ជីវភាព ពេលនេះ ត្រូវ​អ្នកមាន​លុយ មាន​អំ​ណាច បោះបង្គោល​ព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​អាជ្ញាធរ​បាន​ត្រឹមតែ​ប្រាប់​ឲ្យ​ផ្អាក​មិន​ហ៊ាន​ធ្វើ​អី​ក្រុ​ម​ឈ្មួញ​នោះ​ឡើយ​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា អ្នក​ដែល​ធ្វើ​សកម្មភាព​បោះបង្គោល​ព័ទ្ធ​យក​ដី​បឹង​ចចូត​នេះ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ ហ ហ៊ឺយ ជា​អាជីវករ​ក្នុង​ផ្សារ​ថ្ម​ស ដោយ​គេ​បាន​យក​គ្រឿងចក្រ​មក​កា​យ​​ដី​បឹង​ចចូត ត្រូវ​បោះបង្គោល​ហ៊ុមព័ទ្ធ​យក​តែ​ម្តង ដោយ​គេ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្បែរ​ឡើយ​។​

​ករណីនេះ ពួកគាត់​បាន​រាយការណ៍​ជូន​ទៅ​មេឃុំ​ថ្ម​ស​ដែរ តែ​មេឃុំ​ហាក់​ពុំ​មាន​ចំណាត់ការ​ទាល់​តែ​សោះ ដែល​វា​ធ្វើ​ឲ្យ​ពួកគាត់​សង្ស័យ​ថា ប្រហែលជា​អាច​មាន​ការ​ឃុបឃិត​រវាង​អាជ្ញាធរ និង​បុគ្គល​រូប​នោះ​ហើយ ទើប​បាន​ជា​អាជ្ញាធរ​មិន​ហ៊ាន​ចាត់​វិធាន​បែបនេះ​។​

​ជុំវិញ​ករណីនេះ លោក អ៊ិ​ក គួ​ន មេឃុំ​ថ្ម​ស បាន​ថ្លែង​ថា រឿង​នេះ​លោក​បាន​ប្រាប់​ឲ្យ​ ឈ្មោះ ហ ហ៊ឺ​យ ចុះទៅ​ដក​បង្គោល​ចេញ​ហើយ និង​បាន​រាយការណ៍​ទៅ​ថ្នាក់​ស្រុក​ហើយ​ដែរ​។​

​ដោយឡែក​ លោក អន ភា​រះ អភិបាលស្រុក​បុ​ទុម​សាគរ បាន​ថ្លែង​ថា លោក​បាន​ប្រាប់​ឲ្យ​ ឈ្មោះ ហ ហ៊ឺយ ដក​បង្គោល​ចេញពី​ដី​នោះ​ហើយ​ដែរ​៕