អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រុះ​រើ​បញ្ជរ​​បង់​ប្រាក់​ចំនួន​២​កន្លែង ​នៅ​ផ្លូវ​វេ​ង​ស្រេង​

ភ្នំពេញ ៖ បញ្ជរ​បង់​ប្រាក់​ចំនួន​២​កន្លែង​ នៅ​លើ​ផ្លូវ​វេ​ង​ស្រេង ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​រុះរើ​ចេញ​ហើយ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ។

ការ​រុះរើ​បញ្ជរ​បង់​ប្រាក់​ចំនួន​២​កន្លែង ​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​នេះ ក៏បាន​ធ្វើឡើង​ ក្រោយពី​រាជ​រដ្ឋា​ភិបាល​បានសម្រេច​លុបចោល​ការ​យក​លុយ​ពី​រថយន្ត​គ្រប់​ប្រភេទ ដែល​ឆ្លងកាត់​ផ្លូវ​នេះ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ផង​ដែរ​។

ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លុបចោល​ការ​យក​លុយ​ពី​រថយន្ត​គ្រប់​ប្រភេទ ដែល​ឆ្លងកាត់​ផ្លូវ​ចោមចៅ​ ឬ​ផ្លូវ​វេ​ង​ស្រេង​នេះ​ ពិតជា​ទទួល​បាន​ការ​អបអរ​សាទរ​ពី​ប្រជាពលរដ្ឋ​មិន​តិច​នោះ​ទេ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ​ខែ​មេសា ​ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រុះ​រើ​អតីត​បញ្ជរ​​បង់​ប្រាក់​ចំនួន​២​កន្លែង នៅ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕​