ថៃ បង្ក្រាបពលករខ្មែរ២៩នាក់ លួចចូលកាប់ឈើ នៅខេត្តប្រាជីនបូរី, បាញ់គ្នា១ប្រាវ

បន្ទាយមានជ័យ:

 យោធានិងតម្រួតថៃបានបង្ក្រាបពលករខ្មែរចំនួន២៩នាក់ ដែលលួចចូលទៅកាប់ឈើក្រញូងនៅ តំបន់ឧទ្យានជាតិថាប់ឡាន ខេត្តប្រាជីនបូរីរបស់ប្រទេសថៃ ។
    ការបង្ក្រាបនោះធ្វើនៅថ្ងៃទី៣ឧសភាឆ្នាំ២០១៦នៅក្នុង
 តំបន់ឧទ្យានជាតិថាប់ឡាន គឺត្រង់ចំនុចបបានកែងយ៉ៃ និងបានប៊ុ ៥០០ស្ថិតក្នុងភូមិ១២ ឃុំកែងឌិនស ស្រុកណាឌី ខេត្តប្រាជីនបុរីប្រទេសថៃ ។
    តម្រួតនិងយោធាថៃត្រូវសារព៍ត័មានថៃស្រង់សំដីដូចដែលនិយាយថា: ពេលអង្គភាពជំនាញមេព្រៃនិងតម្រួត យោធាដាក់ពង្រាយកំលាំងនៅខាងក្រៅតំបន់ឧទ្យានជាតិដើម្បីឃាត់ខ្លួនជនល្មើសបាន
 លបចូលទៅកាប់ឈើគ្រញូងក្នុងតំបន់នេះ យុវជនម្នាក់បានបាញ់សំដៅមកលើកំលាំង។ហើយអ្នកកាប់ឈើជាច្រើនទៀតបានបាញ់មកលើកម្លាំងបន្ថែម។
   តមកកម្លាំងបង្ក្រាបក៏បាញ់ការពារនូវការបង្ក្រាបនោះ បង្កើតបានជាឈុតផ្ទុះអាវុធយ៉ាងខ្លាំងក្លាមួយ។ប៉ុន្តែកម្លាំងបង្ក្រាប បដិសេធមិននិយាយភ្លាមៗថា ការបាញ់តដៃនោះបង្ករបួស ស្លាប់មនុស្សប៉ុន្មាននាក់នោះទេ។
   កំលាំងថៃបានឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ដែលជាពលករខ្មែរ ។បន្ទាប់មកក័ឃាត់បានមនុស្សចំនួន១១នាក់បន្ថែមទៀត ក្នុងនោះមានពលករខ្មែរ១១នាក់ ជនជាតិថៃម្នាក់ផង។
   ការចាប់ខ្លួនពលករខ្មែរសរុបចំនួន២៩នាក់ ក្នុងចំណោមពលករទាំអស់ប្រមាណ៦០នាក់។
    ពលករខ្មែរម្នាក់ឈ្មោះ ណា វណ្ណា ប្រាប់តម្រួតថៃដូចដែលបាននិយាយថា: "ពួកខ្ញុំមានគ្នាចំនួន៦០នាក់ ហើយត្រូវបានគេជួលទៅកាប់ដើម ប្រេងខ្យល់ ដោយតម្លៃឈ្នួលក្នុងមួយដើម២០០បាត ។តែជាក់ស្តែងមកកាប់ឈើក្រញូវក្នុងឧទ្យានជាតិថៃទៅវិញ"។
    ពលករនិយាយបន្តថា:ក្នុងព្រៃនិងក្រៅព្រៃ គេបានបែងចែកជាពីរក្រុម ក្នុងមួយក្រុមមានគ្នា៣០នាក់ ។ហើយក្រុមមួយជាអ្នកកាត់ឈើ ឯក្រុមមួយទៀតជាអ្នកជញ្ជូនឈើចេញពីក្នុងព្រៃមកខាងក្រៅ ។
   ពលករខ្មែរបានអោយដឹងថា :ការលបចូលមកក្នុងទឹកដីថៃតាមច្រករបៀង ក្នុងស្រុកអារញ្ញខេត្តស្រះកែវ ក្នុងពេលរំលងអាធ្រាតមួយកន្លងមក។
   ពួកគេបានមករស់នៅក្នុងព្រៃនេះចំនួន១៤ថ្ងៃមកហើយ។ក្នុងនោះឈើគ្រញូងត្រូវបានគេដឹកចេញចំនួន៣ឡានរួចផុតមកហើយនៅប៉ុន្មានថ្ងៃមុន ។   
      រីឯជនជាតិថៃជាអ្នកបើកបររថយន្តឈ្មោះ សុំយ៉ុត មូលខនបុរីអាយុ៣៩ឆ្នាំ រស់នៅខេត្តស្រះកែវបាននិយាយថា: ខ្លួនសីឈ្នួលមកទទួលកម្មករកាប់ឈើ វិលត្រឡប់ទៅព្រំដែនកម្ពុជាវិញ ក្នុងមួយជើងគេអោយតម្លៃ ៣.០០០បាត តែឥឡូវត្រូវបានឃាត់ខ្លួនស្រេច"។
    កម្មករស៊ីឈ្នួលកាប់ឈើទាំងអស់ ត្រូវបានកំលាំងជំនាញនាំយកទៅសាកសួរហើយដើម្បី តាមស្វែងរកមេខ្លោងធំ។
   សូមរំលឹកថា អំពីពលករខ្មែរលួចចូលកាប់ឈើនៅថៃ កាលវេលាម៉ោង៩នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ កន្លងមកទាហ៊ានថៃពទ្ធ័ចាប់ពលរដ្ឋខ្មែរ ចំនួន២៨នាក់ដែលលួចឆ្លងដែន នៅច្រកព្រំដែនក្នុងស្រុកខ្លងយ៉ៃខេត្តត្រាតជាប់ខេត្តកោះកុងដើម្បីកាប់ឈើក្រញូង។ពួកនោះត្រូវបានចាប់បញ្ជូនត្រឡប់វិញអស់ហើយ៕ 
ថៃ បង្ក្រាបពលករខ្មែរ២៩នាក់ លួចចូលកាប់ឈើ នៅខេត្តប្រាជីនបូរី, បាញ់គ្នា១ប្រាវ

ថៃ បង្ក្រាបពលករខ្មែរ២៩នាក់ លួចចូលកាប់ឈើ នៅខេត្តប្រាជីនបូរី, បាញ់គ្នា១ប្រាវ

ថៃ បង្ក្រាបពលករខ្មែរ២៩នាក់ លួចចូលកាប់ឈើ នៅខេត្តប្រាជីនបូរី, បាញ់គ្នា១ប្រាវ