អ្នកបើក​យន្តហោះ​អាមេរិក​មួយរូប មក​ចែករំលែក​បទពិសោធន៍​ការងារ ដល់​សិស្សានុសិស្ស​កម្ពុជា

ភ្នំពេញ:
អ្នកបើក​យន្ត​មួយរូប បានមក​ចែករំលែក​បទពិសោធន៍​ការងារ ដល់​សិស្សានុសិស្ស ប្រមាណ​៥០០​នាក់ ដែល​មកពី​សាលា ឯកជន​ជាច្រើន នៅក្នុង​ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ដោយមាន​ការគាំទ្រ ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង ម​ជ្ឈ​ម​ណ្ឌ​ប្រឹក្សា សហរដ្ឋអាមេរិក​។

​លោក Jonatha Shcehan ជា​អាកាសយានិក នៃ​ក្រុមហ៊ុន​អាកាសច​ឬ​ណ៍ Delta អោយដឹងថា លោក​ចង់អោយ យុវវ័យ​ដែលជា​សិស្សានុសិស្ស​កម្ពុជា ផ្តោតលើ​ការសិក្សា ទៅលើ​វិជ្ជា​ចំនួន​បួន មានដូចជា វិទ្យាសាស្ត្រ បច្ចេកទេស វិ​ស្វ័ក​ម្ម និង គណិតវិទ្យា ដែលជា​មុខវិជ្ជា​មួយ ឈានមុខ ជា​មុខវិជ្ជា​សំខាន់ ក្នុង​វិស័យ​ការងារ ត្រូវតែ​រៀនសូត្រ​។​

​លោក Jonatha Shcehan បន្តថា ដោយសារ​ពេលបច្ចុប្បន្ន លោក​មើលឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍ បានធ្វើ​ដំណើរ កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​តម្រូវការ នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស ក៏មាន​កំណើន​ដែរ ដូច្នេះ​ខ្ញុំ​ចង់អោយ យុវជន​កម្ពុជា ទទួលបាន​ការងារ​ផ្នែក​អាកាសចរណ៍ អោយបាន​ច្រើន​ផងដែរ​។​

​អាកាសយានិក ខាងលើ​បន្ថែមថា នៅ​ព្រឹក​នេះ​ផងដែរ លោក​ក៏​ចង់​រួមចំណែក ជា​គំនិត​យោបល់ ដល់​យុវជន​ខ្មែរ ព្រោះ​ភរិយា​របស់ខ្ញុំ ក៏​ជា​ជនជាតិខ្មែរ​ដែរ​៕​