លោកគ្រូ Lee Tae Hoon ​៖ “មិន​ដូច​ការ​គិត កម្ពុជា​ជួប​ទីម័រ​នៅ​ចុង​ខែ​ឧសភា​នេះ​​”

កីឡា៖  បន្ទាប់ពីលោក Lee Tae Hoon បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីចុងខែមេសាកន្លងទៅ ពេលនេះការរំពឹងរបស់លោកមិនបានដូចបំណងឡើយ ពោលគឺគោលបំណងដែលលោកចង់ឲ្យសហព័ន្ធជួយរៀបចំឲ្យជម្រើសជាតិកម្ពុជាជួបជាមួយក្រុមខ្លាំងមួយក្នុងចំណោមជើងខ្លាំងទាំងបួនមួយណាក៏បានក្នុងតំបន់អាស៊ានដែលរួមមាន៖ សឹង្ហបុរី ថៃ  វៀតណាមនិងភូមា ក្នុងជំនួបមិត្តភាពតេស្តសមត្ថភាព មុនលេងជាមួយតៃវ៉ាន់នោះ បានខកបំណងហើយ។
បើយោងតាម facebookជាផ្លូវការរបស់គ្រូបង្វឹកកម្ពុជាឲ្យដឹងថា កូនក្រុមរបស់លោក Lee ក្រុមជម្រើសកម្ពុជានឹងត្រូវជួប ក្រុមទីម័រលក្ខណៈមិត្តភាពអន្តរជាតិ តេស្ដសមត្ថភាពកម្ដៅសាច់ដុំ មុនជួបក្រុមតៃវ៉ាន់ ក្នុងក្របខណ្ឌ AFC Asian Cup ដែលការប្រកួតមិត្តភាពអន្តរជាតិនេះនឹងត្រូវធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក កម្ពុជា នៅថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៦នេះ៕
 លោកគ្រូ Lee Tae Hoon ​៖ “មិន​ដូច​ការ​គិត កម្ពុជា​ជួប​ទីម័រ​នៅ​ចុង​ខែ​ឧសភា​នេះ​​” លោកគ្រូ Lee Tae Hoon ​៖ “មិន​ដូច​ការ​គិត កម្ពុជា​ជួប​ទីម័រ​នៅ​ចុង​ខែ​ឧសភា​នេះ​​” លោកគ្រូ Lee Tae Hoon ​៖ “មិន​ដូច​ការ​គិត កម្ពុជា​ជួប​ទីម័រ​នៅ​ចុង​ខែ​ឧសភា​នេះ​​”
ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • លោកគ្រូ Lee Tae Hoon ​៖ “មិន​ដូច​ការ​គិត កម្ពុជា​ជួប​ទីម័រ​នៅ​ចុង​ខែ​ឧសភា​នេះ​​”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:កីឡា  ព័ត៌មាន
Tags: