៧ ចំណុច ត្រូវ​ប្រុងប្រយ័ត្ន​ដាច់ខាត ពេល​មាន​កូនតូច​

៧ ចំណុច ត្រូវ​ប្រុងប្រយ័ត្ន​ដាច់ខាត ពេល​មាន​កូនតូច​

១. ឪពុក​ម្តាយ​មួយចំនួន តែងតែ​អង្រួន បោះ ឬ​ធ្វើ​ខ្លាំងៗ ដើម្បី​ឲ្យ​កូន​សើច ឬ​បាត់​យំ ប៉ុន្តែ វា​សុទ្ធតែ​ជា​ទង្វើ​ខុសឆ្គង ពីព្រោះ ការធ្វើ​ខ្លាំងៗ​បែបនេះ អាច​នាំ​ឲ្យ​ទា​រកគ្រោះថ្នាក់ ដោយសារ​ការប៉ះទង្គិច​ណាមួយ ដូចជា ការ​ក្រឡុក​ខួរ ឬ​វិលមុខ​ជាដើម​។​

២. ការ​ឈប់​ឲ្យ​ទារក​បៅ ឆាប់រហ័ស​ពេក អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក មាន​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ បញ្ហា​ក្រពះ​ពោះវៀន​។​

៣. ពេលខ្លះ ឪពុក​ម្តាយ​មួយចំនួន តែង​គេង​លក់​មុន​កូន ហើយ​ភ្លេច​ថា ទារក​កំពុង​បៅ ដែល​ជា​ហេតុ​ធ្វើឲ្យ​ទារក​ឈ្លក់ ថប់ដង្ហើម ហើយ​អាច​ស្លាប់​បាន​។​

៤. គ្រូពេទ្យ​ជំនាញ​និយាយថា អ្នក​មិន​គួរ​ឲ្យ​ទារក បៅ​ទឹក​ច្រើន​ពេក​នោះ​ទេ ពីព្រោះ វា​អាច​ធ្វើឲ្យ​ទារក​ឆ្អែត ហើយ​មិន​ចង់​បៅ ដែល​អាច​បណ្តាលឲ្យមាន អតុល្យភាព​អេឡិចត្រូ​លីត្រ ក្នុង​រាងកាយ​ទារក​។​

៥. កុំ​ដាក់​ទារក​ផ្កាប់​ពោះ លើ​ជើង ឬ​ជង្គង់​របស់​អ្នក ពីព្រោះ ការដាក់​បែបនេះ អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក​តឹង​ពោះ ស្ទះខ្យល់​ដកដង្ហើម ហើយ​ឈាន​ទៅរក គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។ យ៉ាងណាមិញ ពេល​គេង​ក៏​ដូចគ្នា អ្នក​ត្រូវឲ្យ​គេ​គេង​ផ្ងារ ទើប​ជា​ការល្អ​។​

៦. ឪពុក​ម្តាយ​មួយចំនួន មិន​ព្រម​ឆាប់​លួង​កូន ឲ្យ​បាត់យំ​នោះទេ គឺ​ចង់ឲ្យ​គេ​យំ​យូរ​បន្តិច ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ការធ្វើ​បែប​នេះ អាច​បណ្តាល​ឲ្យ​កូន​របស់​អ្នក ជួប​បញ្ហា​ជាច្រើន ដូចជា ការប៉ះទង្គិច​ផ្លូវចិត្ត និង​ស្តាប់​មិនសូវ​លឺ​ជាដើម (​ថ្លង់​)។

៧. កុំឲ្យ​ទារក​ នៅម្នាក់ជាដាច់ខាត៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។