ចង់សម្អាតសរសៃឈាម ចឹងញ៉ាំទឹកក្រឡុកមួយកែវនេះទៅ!!!

ចង់សម្អាតសរសៃឈាម ចឹងញ៉ាំទឹកក្រឡុកមួយកែវនេះទៅ!!!

ភេសជ្ជៈដ៏អស្ចារ្យមួយនេះមានសមត្ថភាពខ្ពស់ក្នុងការលាងសម្អាតសរសៃឈាមបានយ៉ាងលឿន ហើយក្រោយពីញ៉ាំវាមួយកែវរួចក៏ធ្វើឲ្យមានអារម្មណ៍ល្អដែរ។ ភេសជ្ជៈមួយនេះនឹងអាចលាងសម្អាតជាតិពុលពីក្នុងរាងកាយផង និងបញ្ចេញជាតិខ្លាញ់មិនបានការដែលមានក្នុងសរសៃឈាមផង។

គ្រឿងផ្សំ៖

  • ទឹកប៉េងប៉ោះមួយពែង
  • ទឹកក្រូចឆ្មាមួយភាគបួនពែង
  • ម្ទេសហិរមួយផ្លែ
  • ម្រេចមួយស្លាបព្រាបាយ
  • ឃឹនឆាយពីរដុំ

របៀបធ្វើ
ចូរលាយទឹកក្រូចឆ្មា ទឹកប៉េងប៉ោះ ខ្ញី និងម្រេចចូលគ្នា នោះអ្នកអាចនឹងទទួលបានទឹកចំណុះ ២២០មីលីលីត្រហើយ។ ចូរញ៉ាំភេសជ្ជៈមួយនេះមួយកែវ ឬក៏អាចកិនលាយបន្ថែមជាមួយនឹងឃឹនឆាយទៀតកាន់តែល្អ។ យកល្អគួរតែញ៉ាំភេសជ្ជៈមួយនេះចំនួនបីពែងជារៀងរាល់ថ្ងៃនៅចន្លោះពេលញ៉ាំអាហារម្តងៗ។ បើសិនជាមិនចង់ធ្វើច្រើនដង ឬធ្វើម្តងអោយច្រើនៗនោះ អ្នកក៏អាចរក្សាវាទុកក្នុងទូរទឹកកកដើម្បីញ៉ាំថ្ងៃក្រោយទៀតក៏បានដែ៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។