មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)

6 Videos


កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបដ៏អស្ចារ្យមួយនៃកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ PNN តារាចម្រៀងប្រចាំផលិតកម្មថោន មាស សុខសោភា បានបង្កភាពភ្ញាក់ផ្អើលមួយក្រោមបរិយាកាសដ៏សែនក្តុកក្តួលអួលដើម-ក ដោយនាងបានធ្វើឱ្យម្តាយជាទីស្រឡាញ់របស់នាងរំភើបចិត្តរហូតស្រក់ទឹកភ្នែក ដោយពាក្យពេចន៍ក្នុងចិត្តមួយចំនួន ។

មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)

ក្នុងកិច្ចសម្ភាសនោះ គេចាប់អារម្មណ៍ឃើញ មាស សុខសោភា បានថ្លែងនូវពាក្យពេចន៍ក្នុងដួងចិត្តជាច្រើនជូនអ្នកម្តាយ ដែលសុទ្ធតែជាពាក្យពេចន៍ពោរពេញដោយក្តីស្រឡាញ់ និង មានអត្ថន័យដឹងគុណ យ៉ាងដូច្នេះថា «ម៉ាក់ ម៉ាក់តែងតែផ្តល់សេចក្តីសុខ និង កម្លាំងចិត្តនៅពេលដែលខ្ញុំពិបាកចិត្ត ម៉ាក់គឺជាគ្រប់យ៉ាងសម្រាប់កូន» ។ ការសម្តែងនូវទឹកចិត្តដ៏មានអត្ថន័យនេះដែរ ក៏ស្របពេលដែលទិវាអ្នកម្តាយពិភពលោកជិតឈានចូលមកដល់ ឆ្លៀតក្នុងឱកាសដ៏កម្រនោះ មាស សុខសោភា ក៏បានរំលេចពាក្យពេចន៍ចុងក្រោយទាំងអារម្មណ៍ក្តុកក្តួលទៅកាន់អ្នកម្តាយ ដោយនាងបានពោលថា «សូមឲ្យម៉ាក់នៅជាមួយកូនរហូត ដើម្បីប្រៀនប្រដៅកូនឲ្យឆ្ពោះទៅរកផ្លូវដែលល្អ» ។

មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)

ដោយពាក្យពេចន៍ដែលស្តែងឱ្យឃើញពីការគោរពស្រឡាញ់ ដឹងគុណនេះហើយ ទើបធ្វើឱ្យអ្នកម្តាយរបស់តារាចម្រៀងរូបនេះរំភើបចិត្ត រកពាក្យអ្វីថ្លែងទៅវិញមិនបាន ហើយអ្វីដែលរឹតតែធ្វើឱ្យម្តាយរបស់ មាស សុខសោភា រំជួលចិត្តទប់ទឹកភ្នែកមិនជាប់នោះ គឺនៅពេលដែលនាងបានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «លើលោកនេះ ខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំជាងគេ» ដែលបទចម្រៀងនេះបានធ្វើឱ្យអ្នកម្តាយរបស់ មាស សុខសោភា រំភើបចិត្តរហូតស្រក់ទឹកភ្នែកចំពោះមុខកូនស្រី ។

មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)
មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)
មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)
មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)

ចង់ដឹងថាអត្ថន័យនៃបទចម្រៀង «លើលោកនេះ ខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំជាងគេ» របស់ មាស សុខសោភា បានចាក់ដោតដួងចិត្តរបស់អ្នកម្តាយខ្លាំងកម្រិតណា សូមទស្សនាវីដេអូនេះដូចតទៅ៖


សាកល